• 2021-12-29 02:54:56
  • កីឡា​ផ្សេង​ៗ

CAMSOC៖​ នឹង​ធ្វើ​សិក្ខាសាលា​ស្ដី​អំពី​ «អភិបាល​កិច្ច​ល្អ​ក្នុង​ការ​គ្រប់គ្រង​ស៊ីហ្គេម»​

  • 2021-12-29 02:54:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ ប្រជុំ​ម្សិលមិញ​នេះ​គណអចិន្ត្រៃយ៍​បាន​ពិនិត្យ​ និង​ស្នើសុំ​នូវ​ពេលវេលា​សមស្រប​ណា​មួយ​ដើម្បី​រៀបចំ​ធ្វើ​សិក្ខាសាលា​ស្ដី​អំពី​ «អភិបាល​កិច្ច​ល្អ​ក្នុង​ការ​គ្រប់គ្រង​ស៊ីហ្គេម​ និង​អាស៊ាន​បារ៉ាហ្គេម»។​

រូបភាព CAMSOC

អគ្គលេខាធិការ​ CAMSOC​ ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​ម្សិលមិញ​នេះ​គឺ​ពិនិត្យ​លើ​ការ​រៀបចំ​បូកសរុប​ការងារ​ឆ្នាំ​២០២១​ និង​លើក​ទិសដៅ​រហូត​ដល់​ស៊ីហ្គេម​ ឆ្នាំ​២០២៣​តែ​ម្ដង។​

រូបភាព CAMSOC

ឯកឧត្ដម​បន្ត​លើក​ឡើង​ទៀត​ថា​ កិច្ចប្រជុំ​នេះ​ដែរ​គឺ​បាន​ស្នើសុំ​ដល់​សម្ដេច​ពិជ័យ​ ប្រធាន​ CAMSOC​ នូវ​ពេលវេលា​សមស្រប​ដើម្បី​រៀបចំ​ធ្វើ​សិក្ខាសាលា​ «អភិបាល​កិច្ច​ល្អ​ក្នុង​ការ​គ្រប់គ្រង​ស៊ីហ្គេម​ និង​អាស៊ាន​បារ៉ាហ្គេម»។​ សិក្ខាសាលា​នេះ​គោលបំណង​គឺ​ការ​ដាក់​ចេញ​ភាព​ច្បាស់លាស់​នៃ​រដ្ឋបាល​កិច្ច​ល្អ​ តម្លាភាព​ គណនេយ្យ​ភាព​ និង​ភាព​ស្មោះត្រង់​ក្នុង​ការងារ​ ការ​ទទួល​ខុសត្រូវ​ខ្ពស់។​

រូបភាព CAMSOC

រំលឹក​ដែរ​ថា​ គណៈកម្មការ​ជាតិ​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ តែងតែ​បើក​កិច្ចប្រជុំ​រៀងរាល់​សប្ដាហ៍​ដើម្បី​ពិនិត្យ​វឌ្ឍនៈភាព​ការងារ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង។​ ម្សិលមិញ​នេះ​ដែរ​ CAMSOC​ បន្ត​ប្រជុំ​នៅ​ NOCC​ ដឹកនាំ​ដោយ​ឯកឧត្ដម​ ថោង​ ខុន​ អនុប្រធាន​ និង​ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​ រួម​និង​ប្រធាន​គណៈកម្មការ​ផ្សេងៗ​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់