• 2021-12-27 05:28:10
  • បាល់ទះ

សហព័ន្ធ​កីឡាបាល់ទះ ប្រកាស​ជ្រើសរើស​កីឡាករ​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​ប្រចាំ​ឆ្នាំ​២០២២

  • 2021-12-27 05:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡាបាល់ទះថ្មីៗ​នេះ​ បាន​ប្រកាស​ជ្រើសរើស​កីឡាករ​ជម្រើស​ជាតិ​ឆ្នេរខ្សាច់​ប្រចាំ​ឆ្នាំ​២០២២ចំនួន៤រូបបន្ថែម​ដែល​មាន​អាយុ​​២៨​ឆ្នាំ​ចុះក្រោម និង​កម្ពស់​១,៨០ម៉ែត្រឡើង​ ដើម្បី​ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម​ឆ្នាំ​២០២២​នៅ​ប្រទេស​វៀតណាម។

បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​សហព័ន្ធ​បាល់ទះ​កម្ពុជា កម្មវិធី​ជ្រើស​រើស​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១​ខាង​មុខ​ នៅ​ទី​លាន​បាល់ទះ​ឆ្នេរ​ខ្សាច់​ក្នុង​បរិវេណ​​​ពហុ​កីឡដ្ឋាន​​ជាតិ​មរតក​តេជោ​រាជធានី​ភ្នំពេញ។

ការ​ដាក់​ពាក្យ​ចូលរួម​ជ្រើសរើស​កីឡាករ​បាល់ទះ​ឆ្នេរ​ខ្សាច់ នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ​រហូត​ដល់​ថ្ងៃ​ទី​៣០ ឆ្នាំ​២០២១ នៅ​ទីស្នាក់​ការ​សហព័ន្ធ​បាល់​ទះ​កម្ពុជានៅ​ពហុកីឡដ្ឋាន​ជាតិ។

កីឡាករ​ដែល​បាន​ដាក់​ពាក្យ​ជ្រើសរើស​ទាំង​អស់ ត្រូវ​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​ ៨ និង​៣០​នាទី​ព្រឹក នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជា​។

បើ​ផ្អែក​តាម​ប្រភព​ដ៏​គួរ​ឱ្យ​ទុក​ចិត្ត​មួយ​បាន​ទម្លាយ​ថា មូល​ហេតុ​នៃ​ការ​ជ្រើស​រើស​កីឡាករ​ជម្រើស​ជាតិ​ចំនួន​៤​រូប​នេះ ដោយសារ​កីឡាករ​មួយ​ចំនួន​បាន​លាឈប់ ហើយ​​កីឡាករខ្លះ​ទៀត​មាន​បញ្ហា​ខាង​វិន័យ។

គួរ​បញ្ជាក់​ថា​កីឡាករ​ទាំង៦ប្រចាំ​ឆ្នាំ​២០២១​មាន​៖

១- ជុក សោភា៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

២- សំ សាមីត៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

៣- ថុន លាបហេង៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

៤- ធី ម៉េងហួង៖ មកពីក្លឹបក្រសួងមហាផ្ទៃ

៥- អ៊ឹម ណារិទ្ធ៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​

៦- ពេជ សុផុន៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី