• 2021-12-20 05:49:54
  • បាល់ទះ

លេង​ជាមួយ​ស្មាត់​រាជ អ្នកលេងផ្លែសេវា​វ័យ​ក្មេង​ នួន វិចិត្រ មិន​សូវ​​បារម្ភ​រឿង​ធ្វើ​ស្មាត់

  • 2021-12-20 05:49:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​ផ្លែ​សេវា​វ័យ​ក្មេង​ នួន វិចិត្រ ​មិន​សូវ​បារម្ភ​រឿង​ឡើង​ធ្វើស្មាត់​ទេ ពេល​ចាប់​ដៃ​គូ​បី​ស្មើ​ជាមួយ​​​រាជប្រកួត​​បាល់ទះ​ក្រៅ​ផ្លូវ​ការ​ ព្រោះ​​​ថា​អ្នកប៉ះសេ​តែង​បញ្ជូន​បាល់​ឱ្យ​ទៅ​ស្មាត់រាជ​​ច្រើន​ជាង​ខ្លួន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​វិចិត្រ។

វិចិត្រ ហុងប៉ះសេ និង រាជ

អ្នក​ប៉ះសេ​ដៃ​ទី​២​របស់​ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស​ បាន​ទម្លាយ​ទៀត​ថា ពេល​លេង​ជាមួយ​បង​បង្កើត​ស្មាត់​យុន​ រូប​គេ​ប្រឹង​តែ​ចាប់​សេវាប៉ុណ្ណោះ​ ហើយ​ការ​ចាប់​សេវា​ទៀត​សោត​គេ​ក៏​​មិន​សូវ​ជា​ខូច​ឡើយ។

គេ​សង្កេត​ឃើញ​ថា ការ​ប្រកួត​ណា​​មាន​អធិរាជ​ប្រអប់​ស្មាត់​រាជលេង​​ជា​មួយ​ ស្មាត់​​មក​ពី​ខេត្ត​ស្វាយរៀង នួន វិចិត្រ ប្រៀប​ដូច​ជា​ខ្លា​ដុះ​ស្លាប​អ៊ីចឹង​​ដែរ។ ស្មាត់​រាជ​កាង​សេវា​ល្អ និង​ម៉ាត់​ផ្ដាច់​ល្អ ខណៈ​វិចិត្រ​ប្រឹង​តែចាប់​សេវា​ឱ្យ​ល្អ វាយ​សេវា និង​ឡើង​ឆក់​ស្មាត់​មួយៗ​។ បន្ថែម​លើ​នេះ​វិចិត្រ និង​ ទុយ រាជ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដៃគូ​ដ៏​យល់​ចិត្ត​គ្នា​បំផុត។

ជាក់ស្ដែង​​ការប្រកួត​ក្រៅ​ផ្លូវ​ការ​បី​ស្មើ ជាមួយ​ក្រុម​របស់ហុង​លីប័ររ៉ូ​ (ហុង, ធីប, ពេជ្រ)នៅ​តារាង​បាល់ទះ​កូន​ភ្លោះ​ក្រុង​តា​ខ្មៅម្សិលមិញ​នេះ វិចិត្រ​ហាក់​លេង​មិន​សូវ​សងតង់​ជាមួយ​ស្មាត់​វ៉ា​សោះ ធ្វើ​ឱ្យ​ក្រុម​របស់​គេ​រង​បរាជ័យ​ក្រោម​ថ្វី​ដៃ​ហុងលីប័ររ៉ូ ១៥ ទល់ ១៣ ពិន្ទុ។ លុះប្ដូរ​ស្មាត់​វ៉ាដាក់​ស្មាត់​រាជ​វិញ ទើប​វិចិត្រ​អាច​យក​ឈ្នះ​ហុង​បាន​ក្នុង​លទ្ធផល​ពិន្ទុ ១៥-១២៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម