• 2021-12-02 02:47:26
  • បាល់ទះ

ការប្រកួតដណ្ដើម​មេដាយមាសពាន​រង្វាន់​ «ក្រុមអធិរាជបាល់ទះ» ត្រូវលើកទៅសប្ដាហ៍ក្រោយ

  • 2021-12-02 02:47:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រកួតពានរង្វាន់ដណ្ដើមមេដាយមាស «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM ដែលនឹងចាប់ផ្ដើមការប្រកួតប្រចាំខែទី១​នៅថ្ងៃ ០២ ធ្នូ ២០២១នេះ ត្រូវបានលើកពេលទៅ​សប្ដាហ៍ក្រោយវិញ។

លោក ស្រ៊ឺ ស្រេង ហៅ​លោក សំណព្វ នៅ​ខាង​ស្ដាំ​ដៃ

តាម​ការ​គ្រោង​ទុក បើ​កម្មវិធីមិនត្រូវបានលើកពេល ក្រុមខ្លាំង​ដែលនឹងត្រូវប្រកួតជម្រុះចាញ់ធ្លាក់ក្នុងសប្ដាហ័ទី១នាថ្ងៃព្រហស្បតិ៍នេះគឺក្លឹបក្រសួងមហាផ្ទៃ A ប៉ះក្រុម Conserve Players។ ចំណែក​នៅ​ថ្ងៃសុក្រទី០៣ ធ្នូ ​ក្រុមយុវជនជាយដែនត្រូវជួបក្រុមហង្សពិឃាដ។

ជុំវិញការលើកពេល​ Sabay បានសាកសួរទៅ​កាន់​លោក ស្រ៊ឺ ស្រេង ហៅលោក​សំណព្វអ្នករៀបចំកម្មវិធីប្រកួតបាល់ទះ «ក្រុមអធិរាជបាល់ទះ ISI PIPE-ISI PALM» លោកមិនបានប្រាប់មូលហើយឡើង ដោយលោកបានប្រាប់មកវិញថា ក្រុមការងាររបស់លោកនឹងធ្វើការឡាយអំពីមូលហេតុនៃការលើកពេលនៅវេលាម៉ោង១១ព្រឹកនេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់