• 2021-12-01 04:06:56
  • បាល់ទះ

ម៉ាប់ឆ្វេង នាំយកថវិកាជាង ៣ លានរៀលជូនមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ

  • 2021-12-01 04:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរសសម្ដីផ្អែមរហស្សនាមសឺវីសឥតស្រមោលម៉ាប់ឆ្វេង កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​តំណាងឱ្យ​តារាងបាល់ទះ​ដាវញីឈ្មោលនាំយកថវិកាចំនួន ៣,០៣២,០០០​រៀល​ ជូនមន្ទីរពេទ្យគន្ធបុប្ផាវត្ត​ភ្នំដែល​ថវិកានេះ បានមកពីការប្រកួតបាល់ទះសប្បុរសធម៌៣ស្មើ រវាងក្រុម​ដាវ​ញីឈ្មោលមាន​ ម៉ាប់ឆ្វេង សុវណ្ណនាថ ផានិត និងក្រុមឥន្ទ្រីស្លាប​ដែក​មានស្មាត់ ក្ដូ ស្មាត់យក្ស និងលោកវ៉ាន់ប៉ះសេ។

ម៉ាប់ឆ្វេង និង​ក្រុម​កីឡាករ​តារាង​ដាវ​ញីឈ្មោលនាំ​ថវិកាជូន​មន្ទីរពេទ្យគន្ធ​បុប្ផា

កម្មវិធីសប្បុរសធម៌នេះមានតែ២ក្រុមប៉ុណ្ណោះ​។ ក្រុមទាំងពីរត្រូវប្រកួតគ្នាដណ្ដើមប្រាក់ចំនួន ១ លានរៀលពីលោក ស្រី សុភ័ក្រ្ត។ បើក្រុមណាឈ្នះត្រូវយកថវិកានេះជូនមន្ទីរពេទ្យ។

បើតាមការឱ្យ​ដឹងពីម៉ាប់ឆ្វេងក្រៅពីថវិកានេះ ប្រភពថវិកាផ្សេងទៀតគឺ​បានមកពីការ​លក់សំបុត្រម៉ូតូ និង​ការជួយម្នាក់​១ដុល្លារ២ដុល្លារពីបងប្អូនអ្នកគាំទ្រ​បាល់​ទះ​កម្ពុជា​។

ចំពោះគោលបំណង ម៉ាប់ឆ្វេង ថាធ្វើដើម្បីជួយដល់ក្មេងៗកំព្រាដែលពុំមានលទ្ធភាព ឱ្យ​ទទួលបានសេវាព្យាបាលជំងឺពីមន្ទីរពេទ្យគន្ធបុប្ផាដែល​នេះជាការរួមចំណែក​មួយ​ជួយដល់ពួកគេ។

លោក ស្រី សុភ័ក្ត្រ

ដៃគូដ៏​ល្អ​សុវណ្ណនាថ​ ក៏បានសំណូមពរដល់ម្ចាស់តារាងផ្សេងទៀត ​​ជួយបង្កើត​ឱ្យ​​មានកម្មវិធីសប្បុរសធម៌ឱ្យ​បានច្រើន ដើម្បីសម្រួសដល់ការចំណាយរបស់​មន្ទីរពេទ្យគន្ធបុប្ផា ក៏ដូចជាជួយដល់កុមារកម្ពុជា​​រាប់ម៉ឺនរាប់សែននាក់ដែលត្រូវការសេវាព្យាបាល។ កីឡាករល្បីរូប​នេះ​ក៏បានបង្ហើបពីគម្រោងធ្វើកម្មវិធីសប្បុរសធម៌បែប​នេះ​ឱ្យ​ធំជាងនេះទៀតដែរ​នៅថ្ងៃអនាគត។

ម៉ាប់ឆ្វេងបាន​ពន្យល់ថា ៖«នៅថ្ងៃខាងមុខខ្ញុំនឹងធ្វើកម្មវិធីនេះម្ដងទៀតហើយឱ្យ​ធំជាងហ្នឹង​ទៅទៀត។ ព្រោះកម្មវិធីនេះយើងធ្វើឡើងមកដោយឥតព្រាងទុក យើងគិតភ្លាមយើងធ្វើភ្លាម»៕

ម៉ាប់ឆ្វេង

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់