• 2021-11-25 02:51:08
  • បាល់ទះ

កក្រើកទៀតហើយ! ការប្រកួតបាល់ទះ៤ស្មើ ពានរង្វាន់ ISI 2021

  • 2021-11-25 02:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ប្រិយមិត្តដែល​ស្នេហា​វិស័យ​កីឡាបាល់ទះ នឹងបានទស្សនាការប្រកួតដ៏​ជក់​ចិត្ត​លក្ខណៈ​ស្តង់ដារទម្រង់៤ស្មើ ដណ្ដើមពានរង្វាន់អធិរាជ ISI PIPE ISI PALM 2021។

បើតាមការឱ្យ​ដឹងពីអ្នករៀបចំកម្មវិធីលោក ស្រឺ ស្រែង ហៅសំណព្វ កម្មវិធីនៃការប្រកួតនេះនឹងចាប់ផ្ដើមធ្វើសន្និសីទសារព័ត៌មាន​នៅថ្ងៃទី២៩ ខែវិច្ឆិកា ខណៈ​ការប្រកួត​នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០២ ដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០២១។ ការប្រកួតទៀតសោត ធ្វើតែនៅ​រសៀលថ្ងៃពុធ និងប្រហស្បតិ៍តែ​ប៉ុណ្ណោះ។

ការ​ប្រកួត​មាន​ច្រើន​ក្រុម​ចូល​រួម ប៉ុន្តែ​ទោះបីជាយ៉ាងណា Sabay មិនទាន់បានព័ត៌មានលំអិតពីកម្មវិធីប្រកួតនៅឡើយទេ ដោយត្រូវរងចាំដល់ថ្ងៃធ្វើស្និសីទសារព័ត៌មាននៅថ្ងៃទី ២៩ ខែវិច្ឆិកាខាងមុខនេះសិន​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់