• 2021-11-23 03:03:41
  • បាល់ទះ

ស្មាត់​យុនលេងល្អវិញហើយ ប៉ុន្តែនៅស្ទើរ​ចំណុចទាំង​នេះ

  • 2021-11-23 03:03:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ធូរស្រាល​ពី​របួសជាប់សរសៃចង្កេះ ស្មាត់យុនបានដើរអុកឡុកតាមបណ្ដាខេត្តក្រុង ហើយ​ភាគ​ច្រើនគេទទួលបានជ័យជម្នះលើគូប្រកួត។ ថ្វីបើលេងបានឡើងវិញ ប៉ុន្តែប្អូនបង្កើតស្មាត់រាជទម្លាយ​ថា​ គេនៅខ្វះខាតចំណុចច្រើនជាពិសេសស្ទើរកម្លាំង ស្ទើរ​លោត រាងកាយ​មិន​ទាន់​រដាស់ និងឡើងគីឡូជាដើម។

ស្មាត់​យុន​ស្រែស្រែ ខោ-ស

- ស្ទើរកម្លាំង៖ យុនមិនបានហ្វឹកហាត់ទេ លុះដល់ពេលចេញលេង គឺ​លេងយកតែម្ដង។

- ឡើងគីឡូ៖ ពេលនេះយុនឡើងគីឡូ៤ខាំ ខណៈពីមុនគេមានទម្ងន់ ៧៥គីឡូក្រាម។ របួសចង្កេះរបស់ស្មាត់រូបនេះមិនទាន់ជាសះស្បើយ ដូច្នេះមិនអាចទ្រទម្ងន់បានល្អ។

- ការលោត៖ ការលោតរបស់កីឡាករកម្ពស់១,៨៤ម៉ែត្រ​មិនសូវ​លះទេ ព្រោះចង្កេះគេមិន​រ៉េផ្លិចល្អដូចមុន។

- រាងកាយមិនទាន់រដាស់៖ តាំងពីមានបញ្ហាជាប់​សរសៃចង្កេះមក ការលេងរបស់ស្មាត់យុន មិនសូវជា​រដាស់ល្អដូចអំឡុងឆ្នាំ២០១៨ទេ ដូច្នេះហើយទើប​បណ្ដាលឱ្យ​ស្មាត់​មក​ពី​ខេត្ត​កំពត មានចំណុចខ្វះខាតច្រើន។

ពាក់​ព័ន្ធ​នឹង​របួស​ជាប់​សរសៃ​ចង្កេះ យុន​មិន​ទាន់​ជា​សះស្បើយ​១០០%​​ ពោល​គឺ​ត្រូវ​ទៅ​ពិនិត្យ​រាល់​១​ខែ​ម្ដង ដើម្បី​តាម​ដាន​អាការៈ។ បើនិយាយអំពីក្លឹបវិញ កីឡាករមានឈ្មោះកំណើត ទុយ កុសលបង្ហើបថា ក្លឹបស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ឡើង​វិញនៅដើមខែធ្នូ ឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតដែលនឹងកើតមានឡើងនានា៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់