• 2021-11-17 01:00:00
  • បាល់ទះ

យុន​កំពុង​ពេញ​ល្អ​យ៉ាង​នេះ តែ​គ្រូ​មហា​ផ្ទៃ​ថា ស្មាត់​ល្អ​ជាង​គេ​នៅ​ខ្មែ​រ​បច្ចុប្បន្ន​គឺ​ម្នាក់​នេះ

  • 2021-11-17 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​ស្មាត់​យុន​ ​​បាន​បង្ហាញ​ពី​ភាព​លេចធ្លោ​ខ្លាំង​មែន​ទែន ហើយ​ស្មាត់​ស្ដាំ​រូប​នេះ​បាន​​យក​ឈ្នះ​​ការ​ប្រកួត និង​វ៉ៃ​​ផ្ដាច់​ល្អ​មែនទែន​ពិសេស​គឺ​ត្រា​វា​ខ្លី និង​ការ​វាយ​សេវ៉ា​ជា​ដើម​។

​​ទោះ​ជា​គេ​បាន​បង្ហាញ​ពី​ភាព​ល្អ​បែប​នេះ​ក្ដី​ប៉ុន្តែ​លោក​​គ្រូ​បង្វឹក​របស់​​មហា​ផ្ទៃ​លោក​ អ៊ូ សុផល ថា ស្មាត់​ស្ដាំ​របស់​វិសាខា គួន ម៉ុម ជា​កីឡាករ​ល្អ​ជាង​គេ​នា​ពេល​បច្ចុប្បន្ន​ ពី​ព្រោះ​ស្មាត់​រូ​ប​នេះ​​ចេះ​វា​យ​គ្រប់​កាលៈ​ទេសៈ។ និយាយ​ពី​ យុន វិញ​គេ​ជា​កីឡាករ​ល្អ​មែន ទាំង​ការ​វាយ​សេវា​និង​ការ​ផ្ដាច់ តែ​នេះ​ជា​ការ​ប្រកួត​ក្រៅ​ផ្លូវ​ការ​ប៉ុណ្ណោះវា​មិន​ដូច​គ្នា​ជា​មួយ​ការ​ប្រកួត​ផ្លូវ​ការ​ទេ​។

​​​​​​រំលឹក​ថា យុន ជា​​អតីត​កីឡាករ​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស ​ហើយ​បាន​ផ្ទេរ​មក​កាន់​​ក្លឹប​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​។ ចំណែក​ ​គួន ម៉ុម ជា​​កីឡាករ​របស់​ក្លឹប​​វិសខា ដែល​ចាប់​ផ្ដើម​ហ្វឹកហាត់​បាល់ទះ​ដំបូង​នៅ​មហាផ្ទៃ និង​​​បាន​ប្ដូរ​ទៅ​កាន់​​វិសាខា​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់