• 2021-11-16 04:31:25
  • បាល់ទះ

យុនស្រែស្រែ ប្រកាសលេង​អស់ហើយ ២ស្មើ ៣ស្មើ ៤ស្មើស្រុកខ្មែរ លើកលែងតែ១ស្មើប៉ុណ្ណោះ

  • 2021-11-16 04:31:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ ទុយ កុសល ហៅស្មាត់យុនស្រែស្រែបានឱ្យ​ដឹងថា គេបាន​ប្រកាសហ៊ាន​លេង​អស់ហើយ ២ស្មើ ៣ស្មើ ៤ស្មើស្រុកខ្មែរ ពោល​គឺ​មិនខ្លាចរអាអ្វីឡើយ លើកលែងតែ១ស្មើប៉ុណ្ណោះ​។ មិនទាន់ហ៊ានលេង ព្រោះយុនយល់ថានៅស្រុកខ្មែរមានអ្នកលេង​ល្អច្រើន។

រូប​ស្មាត់​យុន​អំឡុង​ពេល​ Live មុន​នេះ​បន្តិច​

ទោះបីជាយ៉ាណា​ កីឡាករ​ល្បីខ្លាំងអំឡុងឆ្នាំ២០១៨អាច​នឹង​ហ៊ាន​ប្រថុយ បើសិន​គូ​ភាគី​ម្ខាង​ទៀតគប់​សេវា​បោះ​ដៃ​មួយ ចំណែក​ឯ​​រូប​គេ​លោត​គប់​សេវា​សេរី។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​យុន​ក្នុង​ Live មុន​នេះ​បន្តិច។

ប្អូន​បង្កើត​របស់​ស្មាត់​រាជ បានបញ្ជាក់ថា ៖«ស្រុកខ្មែរមានគេល្អច្រើន តែបើគេតឱ្យ​ខ្ញុំ​លោត​សឺវីស​សេរី គេ​បោះ​ដៃ​មួយ​ខ្ញុំ​លេង​»។

ចំពោះ​ការ​ប្រកួត​មួយ​ស្មើ​​ស្មាត់​មក​ពី​ខេត្ត​កំពត ធ្លាប់​លេង​ម្ដង​មក​ហើយជាមួយ​ស្មាត់​ខ្លឹង​ព្រៃវែង ដោយ​លទ្ធផល​សិត​ទី​មួយ​ខ្លឹង​ឈ្នះ​យុន ១៥-១៣ ខណៈ​សិត​ទី​ពីរ​យុន​យក​ឈ្នះ​វិញ ១៥-៧ គ្រាប់​នៅ​ប៉ោយប៉ែត​ ដោយ​ប្រើ​លក្ខខណ្ឌ​លោត​គប់​សេវា​បោះដៃ​មួយ​ដូច​គ្នា​។

ចំពោះ​គូ​២​ស្មើ​៣​ស្មើ​៤​ស្មើ កីឡាករ​របស់​ក្លឹប​បាល់ទះ​ស្នងការ ប្រកាស​បើក​ចំហរ​លេង​​ស្រុក​ខ្មែរ​ ដោយ​២​ស្មើ​មាន​រូប​គេនិង​រាជ បី​ស្មើ​រូប​គេ, រាជ, ​វ៉ា ខណៈ​៤​ស្មើ​វិញ​មាន​រូប​គេ, រាជ, វ៉ា, វិចិត្រ, ឬ​ប៉ះសេ​មួយ​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់