• 2021-11-16 02:24:47
  • បាល់ទះ

ស្មាត់៣រូបនេះមានសមត្ថភាពល្អណាស់ ឈរវ៉ៃស្ដាំក៏បានឆ្វេងក៏បាន

  • 2021-11-16 02:24:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងវិស័យបាល់ទះស្មាត់ស្ដាំដែលអាចឈរវ៉ៃឆ្វេងស្ដាំបាន គឺកម្រមានណាស់ ដូច្នេះថ្ងៃនេះ Sabay សូមបង្ហាញស្មាត់បីរូបដែលមានសមត្ថភាពមិនធម្មតា។ ពួកគេគឺ គួន ម៉ុម, ជុក សោភា និង វ៉ាន់ ទូច។

គួន ម៉ុម

១-គួន ម៉ុម៖ សព្វថ្ងៃម៉ុមមានវ័យ២៣ឆ្នាំ ជាកីឡាអាជីពរបស់សមាគមន៍បាល់ទះវិសាខា។ ស្មាត់កម្ពស់១,៩៨ម៉ែត្រ អាចឈរវ៉ៃឆ្វេងស្ដាំបានយ៉ាងល្អ។ ឆ្នាំ២០២១នេះ រូបគេជាប់ភារកិច្ចហ្វឹកហាត់ជម្រើសជាតិបាល់ទះលើក្ដារ ត្រៀមស៊ីហ្គេមឆ្នាំ២០២២ នៅប្រទេសវៀតណាម ដែលនឹងធ្វើឡើងនៅខែឧសភា។

ជុក សោភា

២-ជុក សោភា ហៅឥន្ទ្រីពិឃាដឌូក៖ ដូចជាប្រិយមិត្តបានដឹងហើយ ឌូកជាស្មាត់ស្ដាំទេ ប៉ុន្តែគេអាចវ៉ៃខាងឆ្វេងបានយ៉ាងល្អដូចគ្នា ទាំងប្រកួតផ្លូវការនិងក្រៅផ្លូវការ។ បច្ចុប្បន្នកីឡាករមកពីក្លឹបកងពលធំអន្តាគមន៍លេខ៣ កំពុងជាប់ភារកិច្ចហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ នៅឯពហុកីឡដ្ឋានមរតកតេជោ ត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២២ នៅប្រទេសវៀតណាដូចគ្នា។

វ៉ាន់ ទូច

៣-វ៉ាន់ ទូច ហៅស្មាត់ប៉ា៖ ស្មាត់មានដើមកំណើតនៅខេត្តពោធិ៍សាត់ ស្រូបបានប្រជាប្រិយភាពខ្លាំងកាលពីពេលថ្មីៗនេះ ក្រោយវ៉ៃលើបាំងរបស់អធិរាជប្រអប់ស្មាត់រាជ (៤ទល់៣) នៅខេត្តបាត់ដំបង។ ស្មាត់ស្រករក្រោយកម្ពស់១,៧៨រូបនេះ មានសមត្ថភាពឈរវ៉ៃស្ដាំក៏បានឆ្វេងក៏បាន ហើយថែមទាំងល្អទៀតផង។

ក្រៅពីស្មាត់បីរូបដែលបានរៀបរាប់ខាងលើ តើប្រិយមិត្តយល់ថាស្មាត់ណាទៀត មានសមត្ថភាពវ៉ៃឆ្វេងស្ដាំបាន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់