• 2021-11-12 04:17:59
  • បាល់ទះ

អ្នកគាំទ្រចង់ឱ្យ​អេគីបដាវញីឈ្មោល សាកថ្វីដៃជាមួយក្រុមស្មាត់ប៉ា

  • 2021-11-12 04:17:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកគាំទ្របាល់ទះ ចង់ឱ្យ​ក្រុមដាវញីឈ្មោលមាន សុវណ្ណនាថ ម៉ាប់ឆ្វេង និងខ្មៅលិកម៉ាទីអូ សាកថ្វីដៃបី-បួនជាមួយក្រុម​ស្មាត់ វ៉ាន់ ទូច ហៅប៉ា ក្រោយស្មាត់មានដើមកំណើតនៅខេត្ត​ពោតិ័សាត់ ឡើងកូដខ្លាំងមួយរយៈចុងក្រោយនេះ។

ម៉ាប់​ឆ្វេង

ទាក់ទងនឹងការចង់ឱ្យ​ក្រុមដាវញីឈ្មោល ប្រកួតជាមួយស្មាត់ប៉ានេះ Sabay បានសាកសួរទៅកាន់ម៉ាប់ឆ្វេង។ បុរសសម្ដីផ្អែមរហស្សនាមសឺវីសឥតស្រមោល បានប្រាប់ថាមិនហ៊ានតតាំងឡើយ ដ្បិតសមត្ថភាពក្រុមខ្លួនមិនដូចមុន​។

គ្រឹល ម៉ាប់ ហៅម៉ាប់ឆ្វេង ទម្លាយយ៉ាង​ខ្លី​ថា ៖«និយាយទៅបាល់ខ្ញុំតឱ្យ​គេ ហើយណាគេពួកខ្ញុំអត់ដូចមុនណា ស្ទើស្ទើហ្នឹងលេងមិនកើតដូចមុនណា ហើយបាល់គេពេញសាច់យើងតឱ្យ​គេ បាល់គេមានស្មាត់មានអីមួយចប់ហើយហ្នឹង»៕

ស្មាត់​ វ៉ាន់ ទូច ហៅ​ស្មាត់​ ប៉ា

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់