• 2021-11-05 03:42:23
  • បាល់ទាត់

គ្រូ Leipzig ​ហួស​ចិត្ត​រឿង​អាជ្ញាកណ្ដាល ​ចង់​ថត​រូប​ជាមួយ Neymar ​

  • 2021-11-05 03:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jesse Marsch ​គ្រូ​បង្វឹក​របស់​ក្រុម RB Leipzig ​បាន​និយាយ​វាយ​ប្រហារ​ទៅ​លើ​អាជ្ញា​កណ្ដាល Andreas Ekberg ​ដែល​មាន​បំណង​ហាក់​ដូចជា​ចង់​ថត​រូប​ជាមួយ Neymar ​ក្នុង​ការ​ប្រកួត​។

​ក្នុង​ពាន​រង្វាន់ UEFA Champions League ​កន្លង​ទៅ ក្រុម​ RB Leipzig ​លេង​បាន​ស្មើ​ជាមួយ​ក្រុម PSG ​ក្នុង​លទ្ធផល ២-២។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​លោក Jesse ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​នៅ​ពេល​លោក​មើល​ឃើញ​ថា​អាជ្ញាកណ្ដាល​ហាក់​ដូចជា​លំអៀង​ទៅ​រក​ក្រុម PSG ​ខ្លាំង ​ជា​ពិសេស​អាជ្ញា​កណ្ដាល​ចង់​ថត​រូប​ជាមួយ Neymar ​ថែម​ទៀត។

​លោក​ Jesse ​បាន​និយាយ​ថា​៖ “អាជ្ញាកណ្ដាល​ពេញ​​ចិត្ត​ក្លឹប​ធំ​ជាង​ក្លឹប​តូច។ វា​ពិបាក​ក្នុង​ការ​ទទួល​បាន​ការ​គោរព​ពី​អាជ្ញាកណ្ដាល​។ វា​ហាក់​បី​ដូចជា​អាជ្ញាកណ្ដាល​​ចង់​ថត​រូប​ជាមួយ​ Neymar ​ទៅ​ហើយ”៕

ប្រភព៖ Dailymail អត្ថបទ៖ យ៉ា ណុត

មតិយោបល់