- 2021-10-21 03:56:15
- បាល់ទះ
មកស្គាល់យុវជនក្លឹបក្រសួងមហាផ្ទៃ៣រូប ដែលនឹងមានគុណភាពល្អនាថ្ងៃអនាគត
- 2021-10-21 03:56:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់យុវជនក្លឹបក្រសួងមហាផ្ទៃ៣រូប ដែលនឹងមានគុណភាពល្អនាថ្ងៃអនាគត
ចន្លោះមិនឃើញ
បើតាមការសាកសួររបស់ភ្នាក់ងារ Sabay ទៅកាន់លោកគ្រូ អ៊ូ សុផល ក្លឹបបាល់ទះក្រសួងមហាផ្ទៃ មានយុវជន៣រូបដែលអាចនឹងមានគុណភាពល្អនាថ្ងៃអនាគត។
យុវជន៣រូបនោះមានយុវជន កែវ ស្រេងលីហួរ, មឿន ម៉េងឡាយ និង ខុម ហុងទ្រី។ ចំពោះ កែវ ស្រេងលីហួរ មកពីខេត្តកំពត ធ្លាប់ជាយុវជនរបស់សមាគមន៍បាល់ទះវិសាខា ប៉ុន្តែដោយសារគេមានអាការៈឆាប់ហត់ មិនអាចបន្តការហ្វឹកហាត់បានក៏សម្រេចសុំក្លឹបឈប់តែម្ដង។
លោកគ្រូបង្វឹក អ៊ូ សុផល បានឱ្យដឹងថាយុវជនវ័យ១៥ឆ្នាំ កម្ពស់១,៨៨ម៉ែត្រ ចូលហាត់នៅក្លឹបក្រសួងមហាផ្ទៃជំនាញប៉ះសេ ហើយអនាគតគេអាចស្នងតំណែង ប៊ន ណារិទ្ធ ឬអាចល្អជាងណារិទ្ធទៀតផង។
ទី២យុវជន មឿន ម៉េងឡាយ មានកម្ពស់ខ្ពស់ ១,៩៥ម៉ែត្រ អាយុ១៧ឆ្នាំ។ បច្ចុប្បន្នគេកំពុងចាប់យកជំនាញស្មាត់។ ម៉េងឡាយ នៅក្មេងមានគុណភាពល្អ និងលោតបានខ្ពស់។ អនាគតគេអាចនឹងក្លាយជាកីឡាករល្អមួយរូប។
ចំណែកកីឡាករ ខុម ហុងទ្រី ប្រិយមិត្តប្រហែលជាធ្លាប់ឃើញគេបង្ហាញសមត្ថភាពហើយ តាមរយៈការប្រកួតក្រៅនិងផ្លូវការ ខណៈថ្មីៗនេះគេក៏បានបង្ហាញខ្លួនក្នុងការប្រកួតពានរង្វាន់ Special Volleyball Challenge 2021 ឱ្យក្រុមក្រសួងមហាផ្ទៃដែរ។
ខុម ហុងទ្រី មានអាយុ១៦ឆ្នាំ កម្ពស់១,៨៩ម៉ែត្រ ហ្វឹកហាត់ជំនាញស្មាត់ឆ្វេង ហើយបើតាមការបញ្ជាក់ពីគ្រូបង្វឹកខាងលើ កីឡាកររូបនេះមានការវិវឌ្ឍខ្លួនលឿន ហើយយុវជនមកពីខេត្តកណ្ដាលអាចនឹងក្លាយជាកីឡាករល្អមួយរូបរបស់កម្ពុជានាថ្ងៃអនាគត៕