• 2021-10-19 07:06:32
  • បាល់ទះ

លោកគ្រូ មាស ចាន់ណា នឹងចែកផ្លូវជាមួយណាហ្គានៅចុងខែនេះ

  • 2021-10-19 07:06:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកគ្រូ មាស ចាន់ណា នឹងត្រូវចាកចេញពី​ណាហ្គាវើលដ៍នៅចុងខែតុលានេះ បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់។ នេះបើតាមការប្រកាសរបស់​ក្លឹប​ណាហ្គាវើលដ៍នៅថ្ងៃនេះ។

ក្លឹបជើងឯកលីគកំពូលកម្ពុជា៣សម័យកាល បានសរសេរលើ​ផេក​ផ្លូវការ​ខ្លួន​ថា​ ៖«លោកមាស ចាន់ណានឹងត្រូវចាកចេញពីក្លឹបនៅចុងខែនេះ បន្ទាប់ពីកិច្ចសន្យារបស់គាត់ផុតកំណត់។ ក្លឹបបាល់ទាត់ណាហ្គាវើលដ៍សូមថ្លែងអំណរគុណចំពោះគាត់ដែលបានបំពេញការងារសំរាប់ក្លឹបរបស់យើងកន្លងមកទាំងជាកីឡាករ និងជាគ្រូបង្វឹកផង។ យើងសូមជូនពរឱ្យគាត់បន្តទទួលបានជោគជ័យក្នុងអាជីពជាគ្រូបង្វឹកនាពេលអនាគត»។

មុនចាកចេញគ្រូបង្គោលរូបនេះ​​​ បាន​ផ្ញើសារជូន​កូន​ក្រុម​តាម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ៖«បងសូមអរគុណដល់ប្អូនៗដែលជាកីឡាករណាហ្គាវើលទាំអស់ដែលយើងបានរួមរស់ជាមួយគ្នា ហត់នឿយជាមួយគ្នា សប្បាយជាមួយគ្នា តែពេលនេះជាពេលវេលាដែលយើងត្រូវបែកគ្នា បាល់ទាត់តែប៉ុណ្ណឹង សូមប្អូនៗបន្តការហ្វឹកហាត់អោយបានល្អដើម្បីអាជីពនិងក្តីសុបិន្តរបស់យើង បងសង្ឃឹមថាថ្ងៃណាមួយយើងនឹងធ្វើការជាមួយគ្នាម្តងទៀត សូមផ្តាំប្អូនៗថា ភាពស្មោះត្រង់គឹសំខាន់ណាស់សំរាប់សាងកេរ្ត៍ឈ្មោះរបស់យើង ដូច្នេះប្អូនៗត្រូវចេះស្រលាញ់គ្នា គោរពគ្នា អោយតំលៃគ្នា និងកែលំអគ្នា»។

គួរ​បញ្ជាក់​ថា​មក​ទល់​នឹង​ពេល​នេះ គឺ២០ឆ្នាំហើយ ដែល​លោក​ មាស ចាន់​ណា រួម​រស់​ជាមួយ​ណាហ្គា​វើលដ៍ ពោល​១៣ឆ្នាំជាកីឡាករ និង៧ឆ្នាំជាគ្រូបង្វឹក៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់