• 2021-10-13 04:30:26
  • បាល់ទះ

មី រស្មី ជឿជាក់ចំណុចទាំងនេះអាចឈ្នះក្រសួងមហាផ្ទៃ

  • 2021-10-13 04:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើទោះបីជាក្រសួងមហាផ្ទៃ ជាក្រុមខ្លាំងក្នុងការប្រកួតដណ្ដើមពានរង្វាន់ Special Volleyball Challenge ប៉ុន្តែអ្នកដឹកនាំក្រុម PS Concrete លោក មី រស្មី នៅតែមានជំនឿចិត្តលើកូនក្រុមខ្លួនថានឹងអាចយកឈ្នះលើក្រុម​របស់​លោកគ្រូ អ៊ូ សុផល​។

លោក មី រស្មី អ្នកដឹកនាំក្រុម PS Concrete

អ្នកដឹកនាំក្រុមរូបនេះបាន​សង្កេត​ឃើញ​ថា ក្រុមរបស់ខ្លួនមានសេវា ការម៉ាត់ផ្ដាច់ ការធ្វើរនាំង និងការការពារល្អ។

កីឡាករជម្រើសជាតិបាល់ទះកម្ពុជាក្នុងសាលវ័យ២៧ឆ្នាំ បានគូសបញ្ជាក់បែបនេះ ៖«ទំនុកចិត្តសម្រាប់ក្រុមខ្ញុំ ទី១ការវាយសេវា ខ្ញុំទុកចិត្តសេវារបស់គាត់ទាំងបួននាក់ចូលលេង ធ្វើឱ្យ​មហាផ្ទៃពិបាកទទួល ហើយទី២គឺការធ្វើរនាំង និងទុកចិត្តលើការវាយផ្ដាច់របស់ស្មាត់ទាំងបីទាំង ដារ៉ា រតនៈ និងសារុន ហើយអ្វីដែលសំខាន់មួយទៀតហ្នឹង គឺខ្ញុំទុកចិត្តលើដារ៉ា គាត់ការពារជើងក្រោម ព្រោះតាមការប្រកួតកន្លងមក គឺគាត់បានយល់ខ្លះៗដែរ គឺគាត់ធ្វើបានល្អ»។

ទោះបីជាយ៉ាងណា រស្មី​ រំពឹងទទួលបាន​ជ័យជម្នះត្រឹមតែ​ ៥០% ប៉ុណ្ណោះ ព្រោះ​លោកមើលឃើញ​​​ក្រសួងមហាផ្ទៃមានបទពិសោធលេងបួនស្មើច្រើន​ដូច្នេះ​ហើយ​ពួកគេ​មានប្រៀបជាងក្រុម​របស់​លោក​។

ទោះជាបែបនេះក្ដី លោកបានចាត់ទុកការប្រកួតនៅកីឡដ្ឋានព្រីនស៍ វេលាម៉ោង៣កន្លះរសៀលនេះ ជាការប្រកួតដ៏តានតឹងនិង​ស្វិតស្វាញ ហើយសង្ឃឹមក្រុមទាំងពីរនឹង​ធ្វើបានល្អដូចគ្នា ដើម្បីឱ្យ​ការប្រកួត​ជក់ចិត្ត និង​ដើម្បី​ឈាន​ទៅ​ដណ្ដើម​ជ័យជម្នះរៀងៗខ្លួនឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ៕

ក្រុម PS Concrete និងលោក មី រស្មី

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់