• 2021-10-11 09:28:25
  • បាល់ទះ

ម៉ា ប៊ិន​យ៉ា ​​​ថា​ពេល​នេះ​ខ្លួន​ធ្លាក់​ដល់​កម្រិត​​សូន្យ

  • 2021-10-11 09:28:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អតីត​អ្នក​ដេញ​បាល់លឿន​របស់​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ម៉ា ប៊ិន​យ៉ា ​បាន​អះអាង​ថា​ខ្លួន​ពេល​នេះ​ធ្លាក់​​ដល់​កម្រិត​សូន្យ​ហើយ ដោយ​សារ​តែ​រវល់​ជា​មួយ​ការងារ​ខ្លាំង​ និងមិន​សូវ​មាន​ពេល​ហ្វឹកហាត់​។

ប៊ិនយ៉ា រាប់ពី​ឆ្វេង​ទី២

​អតីត​ស្មាត់​របស់​វិសាខា​ខាង​លើ​​សន្យា​ថា នឹង​ប្រឹងប្រែង​ឲ្យ​បាន​មក​វិញ​ខ្លះ បើ​ទោះ​មិន​បាន​ល្អ​ដូច​មុន​ក៏​ដោយ​។ ប៊ិន​យ៉ា ថា​ខ្លួន​បង្ហាញ​មក​មិន​បាន​ល្អ​សោះ​ក្នុង​ការ​​ប្រកួត​ពាន​រង្វាន់​កាល​ពី​ពេល​ថ្មី​ៗ​នេះ។ តែ​យ៉ាងណា រូប​គេ​​គិត​ថា ​មិន​បោះបង់​ឡើយ ព្រោះ​ជា​កីឡា​ដែល​ខ្លួន​ស្រលាញ់​។

ប៊ិន​យ៉ា ជា​កីឡាករ​ដែល​ធ្លាប់​លោត​បាន​កម្ពស់​រហូត​ដល់ ៣,២០ ទៅ​ ៣,៣០ ម៉ែត្រ​ (កម្ពស់​សរុប)។ គេ​ក៏​ជា​កីឡាករ​ដែល​ធ្លាប់​​បាន​ចេញ​ទៅ​ហាត់​ដល់​ថៃ​កាល​នៅ​ជា​កីឡាករ​អាជីព​របស់​ក្លឹប​វិសាខា​​ផងដែរ។ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ស្មាត់​ខាង​លើ​ក៏​បាន​ចូល​រួម​ជា​មួយ​ក្លឹប​បាល់ទះ​គង់នៅ​វត្ត​ប្រាសាទ ដើម្បី​ប្រកួត​ក្នុង​ពាន​រង្វាន់ Special Volleyball Challenge ហើយ​ក្រុម​របស់​គេ​ក៏​បាន​ធ្លាក់​នៅ​វគ្គ​ជម្រុះ​តាម​ពូល​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់