- 2021-09-10 03:14:44
- បាល់ទះ
ច្រើនណាស់! ស្មាត់ វេត ថានៅកូរ៉េបើគូណាត់ ១សិតអាចដល់ម៉ឺនដុល្លារ
- 2021-09-10 03:14:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រើនណាស់! ស្មាត់ វេត ថានៅកូរ៉េបើគូណាត់ ១សិតអាចដល់ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
កីឡាករ រស់ វេត បានកសាងកេរ្តិ៍ឈ្មោះល្បីល្បាញមិនធម្មតា ក្នុងនាមជាស្មាត់បាល់ទះក្រៅផ្លូវការវ័យក្មេងមួយរូបនៅកម្ពុជា ហើយវត្តមានរបស់គេក៏បានរួមចំណែកធ្វើឱ្យវិស័យមួយនេះ មានការប្រកួតប្រជែង ជក់ចិត្តនិងស្វិតស្វាញខ្លាំង។
កាលពីខែមិនា ឆ្នាំ២០២១ ស្មាត់រូបនេះបានហោះចេញពីស្រុកកំណើតទៅធ្វើពលករផ្នែកឧស្សាហកម្មនៅប្រទេសកូរ៉េខាងត្បូង។ នៅទីនោះក៏មិនខុសពីកម្ពុជាដែរ គឺមានកន្លែងលេងបាល់ទះក្រៅផ្លូវការ។
ដោយមានឈ្មោះល្បីពេកប្អូនប្រុសបង្កើតរបស់អធិរាជបោកបាំង រស់ ហាន់វ៉ា ពុំសូវបានលេងទេ តែបើបានលេងគឺត្រូវតឱ្យគេ៣ទល់៤ ឬ ២ទល់៤ជាដើម។ សម្រាប់ការតឱ្យគេ២ទល់៤ វេតថាភាគច្រើនគឺចាញ់តែម្ដង។
ចំពោះការភ្នាល់ប្រាក់វិញ ស្មាត់មានដើមកំណើតមកពីតាកែវបង្ហើបថា បើគូបែកញើសមួយសិតតិចណាស់ក៏ ១ ពាន់ដុល្លារដែរ ប៉ុន្តែបើគូណាត់អាចដល់ ១ ម៉ឺនដុល្លារអាមេរិក។
រស់ វេត បញ្ជាក់ថា ៖«អូ...បើនៅនេះគេលេងលុយធំៗណាស់បង លេងលុយ១សិតអីវិនដូចគូខ្ញុំលេងសើចៗលក្ខណៈថាបែកចឹងបង មាន ១ ពាន់ដុល្លារឡើង ប៉ុន្តែបើគូគេណាត់គូអីទៅ បីបួនពាន់ទៅប្រាំពាន់ និយាយទៅអាចដល់ ១ ម៉ឺន...»។
ស្មាត់ជំនាញវាយសេវា និងម៉ាត់ផ្ដាច់ដដែលនេះ បានបន្តទៀតថា រូបគេអាចត្រូវគូច្រើនសម្រាប់ខែនេះ ព្រោះចូលដល់រដូវត្រជាក់ហើយ ហើយណាមួយអ្នកចង់សាកថ្វីដៃជាមួយគេក៏មានច្រើនដែរ៕