• 2021-09-08 04:18:05
  • បាល់ទះ

ឪពុកកូនលេងគ្នាហើយ! សុវណ្ណនាថ តាវ៉េត ភ្នាល់​លោត​កម្ពស់ អ្នកចាញ់អស់១ម៉ឺន

  • 2021-09-08 04:18:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកតា វ៉េត កាលពីពេលថ្មីៗនេះបានធ្វើឱ្យ​អ្នកលេងបណ្ដាញសង្គម TikTok មានភាព​សប្បាយ​រីករាយ​ ដោយលោកបានភ្នាល់លោតកម្ពស់ជាមួយកូនរបស់ខ្លួនគឺតារាបាល់ទះក្រៅ​ផ្លូវ​ការ​ដ៏​ល្បី​ឈ្មោះ​ វ៉េត សុវណ្ណនាថ។

បើតាមវីដេអូបង្ហោះលើបណ្ដាញសង្គម TikTok របស់ វ៉េត ជីនិត ដែល​ត្រូវ​ជាប្អូនប្រុសនិង​​កូន​បង្កើត​ បើ​តាវ៉េតលោតផុតកម្ពស់ដែលដាក់ឱ្យ​នោះ លោក​នឹងទទួលបានទឹកប្រាក់ ១ ម៉ឺនរៀលពី​កីឡាករ​ប្ដូរ​ចង្កេះ​លើ​អាកាស​សុវណ្ណនាថ ប៉ុន្តែ​បើ​បរាជ័យ​លោក​​ត្រូវ​អស់​ ១​ ម៉ឺន​រៀល​វិញ​។ យ៉ាង​ណា​​ដោយសារ​​បង្គោល​នោះខ្ពស់ពេក ​អ្នក​លេង​បាល់​ទះ​វ័យ​ចំណាស់​រូប​នេះមិនអាច​លោត​ផុត​ឡើយ។

តាវ៉េត​ក៏​មាន​ឈ្មោះ​បោះ​សំឡេង​ដែរ​ក្នុង​ការ​ប្រកួត​បាល់​ទះ​ក្រៅ​ផ្លូវ​ការ ជា​ពិសេស​លោក​ធ្លាប់​ចាប់​ដៃ​គូ​ជា​មួយ​សុវណ្ណនាថ​ផង​ដែរ។ ​បច្ចុប្បន្ន​បើទោះមាន​វ័យចាស់បន្តិចមែន ប៉ុន្តែតាវ៉េតនៅតែអាចលេងបាល់ទះបានយ៉ាងល្អ ដោយ​លោកមាន​ជំនាញ​វាយសេវា ធ្វើស្មាត់ធំ និងប៉ះសេ។

វីដេអូ TikTok របស់ជិនិតបានបង្ហាញទៀតថា ពេលនេះតាវ៉េតបាន​ចាប់ផ្ដើមហ្វឹកហាត់ឡើង​វិញហើយ ដើម្បីឱ្យ​ការលេង​របស់លោកកាន់តែល្អ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់