• 2021-08-12 03:09:51
  • ប្រដាល់

Pacquiao ​​គ្មាន​ចំណាប់​អារម្មណ៍​វាយ​ជាមួយ Jake Paul បន្តិច​ឡើយ តែ​ចង់​ប៉ះ​អ្នក​ខ្លាំង​ពិត

  • 2021-08-12 03:09:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់ Manny Pacquiao បាន​និយាយ​ថា គេ​​គ្មាន​ចំណាប់​អារម្មណ៍​ចង់​ប្រកួត​ជាមួយ Jake Paul ឡើយ តែ​បើ​ឲ្យ​សងសឹក​ជាមួយ Floyd Mayweather គឺ​យល់​ព្រម។

Jake Paul ដែល​ជា​ប្អូន​ប្រុស​បង្កើត​របស់ Logan និង​ជា​តារា​យូធូប​ដែរ​នោះ ធ្លាប់​ប្រកួត​បែប​អាជីព​បាន​តែ​៣​ដង​គត់ ប៉ុន្តែ​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​គ្រប់​ប្រកួត។ សាកសួរ​ពី​ចំណាប់​អារម្មណ៍​រឿង​ប៉ះ​គ្នា​ជាមួយ Jake ជើង​ខ្លាំង​ហ្វីលីពីន Pacquiao ​បាន​និយាយ​ថា អត់​​វាយ​ទេ តែ​ចង់​ជួប​អ្នក​ខ្លាំង​ពិត​ប្រាកដ។

យ៉ាងណា Pacquiao នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​សងសឹក​ជាមួយ Floyd បន្ទាប់​ពី​ធ្លាប់​ចាញ់​កន្លង​ទៅ។ Manny ធ្លាប់​បរាជ័យ​ក្រោម​ថ្វី​ដៃ​របស់​ Mayweather កាល​ពី​ឆ្នាំ​២០១៥ ទាំង​មិន​អស់​ចិត្ត។

“ខ្ញុំ​​នៅ​តែ​កំពុង​ប្រកប​អាជីព​ប្រដាល់ តែ Floyd គេ​ចូល​និត្តន៍​ទៅ​ហើយ។ រឿង​សងសឹក​ខ្ញុំ​នៅ​តែ​ចង់”។ សម្ដី​របស់ Pacquiao។ អ្នក​ប្រដាល់​អាស៊ី​វ័យ​៤២​ឆ្នាំ​​នឹង​មាន​ភារកិច្ច​​​ប៉ះ​ជាមួយ​កីឡាករ​គុយបា Yordenis Ugas នៅ​ថ្ងៃ​ទី ២១ ខែ សីហា​ខាង​មុខ​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់ WBA៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់