• 2021-06-08 04:44:20
  • បាល់ទះ

Timothy៖ លឹម ពិសុទ្ធ អស្ចារ្យណាស់!

  • 2021-06-08 04:44:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ Timothy បានបង្ហាញចំណាប់អារម្មណ៍លើអតីតមិត្តរួមក្រុមភ្នំពេញក្រោន លឹម ពិសុទ្ធ ថារូបគេពិតជាអស្ចារ្យ និងធ្វើបានល្អក្នុងជំនួបកម្ពុជាចាញ់ជម្រើសជាតិអ៊ីរ៉ាក់ ៤-១ កាលពីយប់មិញនេះ។

ទោះបង្ហាញទម្រង់ល្អក្នុងនាមជាកីឡាករវ័យក្មេងរបស់កម្ពុជា តែ Timothy យល់ថាខ្សែបម្រើវ័យក្មេងរូបនេះ ត្រូវការអ្នកណែនាំ និងប្រឹងប្រែងខ្លួនបន្ថែមទៀត ដើម្បីសម្រេចចក្ខុវិស័យរបស់គេនាថ្ងៃអនាគត។ អតីតខ្សែប្រយុទ្ធអង្គថាយហ្គឹរ បានបង្ហាញការយល់ឃើញថា ៖« គាត់លេងលើសការរំពឹងទុករបស់ខ្ញុំ គាត់មានសមត្ថភាព និងចាស់ទុំ អ្វីគាត់ត្រូវការបន្ថែមគឺទំនុកចិត្ត និងរាងកាយ គាត់អស្ចារ្យណាស់»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់