• 2021-04-30 02:22:48
  • បាល់ទះ

ចេញហើយ! មុខមាត់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កម្ពុជា៦រូប ត្រៀមស៊ីហ្គេមឆ្នាំ២០២១នៅវៀតណាម

  • 2021-04-30 02:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ឆ្លងកាត់តាមរយៈការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ កីឡាករចំនួន៦រូបចុងក្រោយ មកពីបីក្លឹបផ្សេងគ្នា ត្រូវបានជ្រើសរើសឱ្យ​ហ្វឹកហាត់ ដើម្បីត្រៀមប្រកួតស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូយប្រទេសវៀតណាម នាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០២១។

កីឡាករ​ទាំង៦រូបនោះមាន៖

១- ជុក សោភា៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

២- សំ សាមីត៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

៣- ថុន លាបហេង៖ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣

៤- ធី ម៉េងហួង៖ មកពីក្លឹបក្រសួងមហាផ្ទៃ

៥- អ៊ឹម ណារិទ្ធ៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

៦- ពេជ សុផុន៖ មកពីក្លឹបអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បើតាមការឱ្យ​ដឹងពីលោកគ្រូ សោម ចំណាប់ កីឡាករទាំងអស់ត្រូវហ្វឹកហាត់​រយៈពេល៦ទៅ៧ខែ ប្រជែងយកតែ៤នាក់ប៉ុណ្ណោះ ដើម្បីត្រៀមការប្រកួត​នាពេលខាងមុខ។ បើ​និយាយ​ពី​សមត្ថភាព ពួកគេមាន​ចំណេះជំនាញ​សឹង​ប្រហាក់​ប្រហែល​គ្នា គឺ​ខុស​គ្នា​បន្តិច​បន្តួច​ប៉ុណ្ណោះ។

លោកគ្រូ សោម ចំណាប់ មានក្រុមការងារជាគ្រូជំនួយពីររូបទៀតគឺ លោក ស៊ឹម ឃ្លោក និង ភួន បូរី៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី