• 2021-04-23 06:07:53
  • បាល់ទាត់

ម៉េង​ជា​ មួយ​លាង ៖ ក្ដី​ស្រមៃ​ខ្ញុំ​សង្ឃឹម​ថ្ងៃ​ណា​មួយ​បាល់ទាត់​នារី​​កម្ពុជា​ នឹង​ល្បី​ដូច​គេ​

  • 2021-04-23 06:07:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​ជម្រើស​ជាតិ​កម្ពុជា និង​ក្រុម​ភ្នំពេញ​ក្រោន ម៉េង​ជា​ មួយលាង ​មាន​ក្ដី​ស្រមៃ​ថា ថ្ងៃ​ណា​មួយ​ក្រុម​បាល់ទាត់​​នារី​កម្ពុជា នឹង​ល្បី​ដូច​ប្រទេស​មួយ​ចំនួន​​ក្នុង​ពិភព​លោក​។

យុវតី​ស្រស់សោភា​របស់​ក្លឹប​ភ្នំពេញ​ក្រោន ខាង​លើ​បាន​ឲ្យ​ដឹង​ថា ​បើ​មើល​កម្រិត​បាល់ទាត់​នារី​កម្ពុជា​បច្ចុប្បន្ន​​​ស្ថិត​នៅ​កម្រិត​ទាប​មែនទែន​។ មួយ​លាង ពិត​ជា​ចង់​ឃើញ​វិស័យ​បាល់ទាត់​នារី​កម្ពុជា​ទទួល​​បាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ដូច​ប្រទេស​ផ្សេងៗ ហើយ​ពិសេស​មាន​ការគាំទ្រ​ខ្លាំង​​ដូច​គេ​ដែរ​។

មួយ​លាង ចង់​ឲ្យ​មាន​ការ​លើក​ទឹក​ចិត្ត​សម្រាប់​បាល់ទាត់​នារី​ដូច​បុរស​ដែរ ហើយ​ក្ដី​ស្រមៃ​នេះ​គេ​សង្ឃឹម​ថា ​វា​នឹង​អាច​កើត​ឡើង​នៅ​ថ្ងៃ​ណាមួយ។ យុវតី​ដដែល​មើល​ឃើញ​ថា សន្ទុះ​នៃ​ការ​ចូល​រួម​ជួយ​ឧបត្ថម្ភ​បច្ចុប្បន្ន​​នៅ​មាន​កម្រិត​ ហើយ​កីឡា​​ការិនី​គ្រប់​រូប​នៅ​មិន​ទាន់​ទទួល​បាន​ការ​ផ្សព្វផ្សាយ​ពេញលេញ​នៅ​ឡើយ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី