• 2021-04-16 07:38:51
  • បាល់ទះ

ល្អមើល! ឥន្ទ្រីពិឃាដឌូកតប​ហើយ​ថា ៣ យុន រាជ វ៉ា ហ្នឹងដឹងតែប៉ះគ្នា​ហើយ

  • 2021-04-16 07:38:51
  • ចំនួនមតិ 61 | ចំនួនចែករំលែក 67

ចន្លោះមិនឃើញ

កាលពីពេលកន្លងទៅ យុនបានប្រកាសរកគូប្រកួតបីស្មើ ដែលក្រុម​របស់​គេមានអធិរាជ​ប្រអប់​រាជ និងអធិរាជបាំងរស់ហាន់វ៉ា ហើយបីនេះត្រូវមហាជនយល់ឃើញថា នឹង​មិនមានអ្នកហ៊ានលេងជាមួយ​ឡើយ។

ឌូក ក្ដូ ប៉ះសេមួយ Vs វ៉ា រាជ យុន

អតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ និង​លើក្ដារ​កម្ពុជាលោកគ្រូ សោម ចំណាប់ ក៏បានបង្ហាញទស្សនៈលើ​បីនេះដែរ​ថា បើ​ចាប់​បែប​នេះ​គឺ​ពិតជាមិន​ងាយ​រកគូរលេងទេ​ ប៉ុន្តែនៅ​តែ​មានគូលេងដោយ​អាស្រ័យលើ Sponsor និងលក្ខខណ្ឌនៃការប្រកួតប៉ុណ្ណោះ។

លោកបន្ថែមថា បើមានការប្រកួតដណ្ដើមប្រាក់លានបីស្មើ ពីអ្នករៀបចំកម្មវិធីឬក្រុមហ៊ុនណាមួយ មិនខ្វះឡើយក្រុមខ្លាំងដែលគេចង់ប្រកួត​។ ប៉ុន្តែបើចាប់គូលេងខាងក្រៅ វាអាស្រ័យលើម្ចាស់ Sponsor ថាអាចលេងបានឬក៏​អត់។

ចំពោះការប្រកាសរបស់យុនបីស្មើ​ពេញ​សាច់​ស្រុក​ខ្មែរនេះ Sabay បានសួរទៅកាន់ឥន្ទ្រីពីឃាដឌូកថាតើ រូបគេហ៊ានជួប​បីនេះដែរ​ឬ​ទេ? ស្មាត់កម្ពស់១,៨៤​ម៉ែត្រ​បានតប់ថាបីនេះ នឹងប៉ះជាមួយក្រុមរបស់ខ្លួន ប៉ុន្តែរងចាំស្ងប់ស្ងាត់ជំងឺរាតត្បាតកូវីដ-១៩ជាមុន​សិន។

អ្នកព្រៃវែងរូបនេះបានបញ្ជាក់បែប​នេះ​ ៖«ខ្ញុំលេងដឹងតែលេងហើយ តែចាំស្ងាត់កូវីដ ចប់ហើយហាត់ប្រហែលជាមួយ​ខែឬមួយខែកន្លះនឹងលេង តែបីណាមិនទាន់ច្បាស់ទេ…យើងយកតែគ្នាយើងលេងទេ»។

បើតាមសម្ដីរបស់ឥន្ទ្រីពិឃាដ​ឌូក ឥន្ទ្រីស្លាបដែកក្ដូមក​ពី​ខេត្ត​កំពង់​ចាម គឺ​ជាស្មាត់ស្ដាំដែលរូបគេជ្រើសរើសមុន​គេ​ ចំណែកអ្នកប៉ះសេក៏មានដែរ តែរងចាំមើលតាម​ពេលវេលាជាក់ស្ដែង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់