• 2021-03-01 02:15:01
  • បាល់ទាត់

រំភើប​! ក្មេង​ស្រី​ដែល​ខ្ចី​កង់​ក្លឹប​ជិះ​ ថ្ងៃ​នេះ​​​គេ​ហៅ​ទៅ​ទទួល​ជំនួយហើយ​

  • 2021-03-01 02:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ម៉ាក់ ស្រី​រ័ត្ន អ្នក​ចាំ​ទី​របស់​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន ដែល​មាន​ប្រវត្តិ​កម្សត់​​​ខ្ចី​កង់​ក្លឹប​ជិះ​ទៅ​ហាត់​បាល់ ពេល​នេះ​ក្រុមហ៊ុន NG ​ថ្ងៃ​នេះ​ហៅ​ទៅ​ទទួល​ជំនួយ​ហើយ ដោយ​ជំនួយ​នោះ​គឺ ម៉ូតូ Today មួយ​គ្រឿង និង​​ Laptop មួយ​គ្រឿង​ផង​ដែរ។

ស្រី​រ័ត្ន សប្បាយ​ចិត្ត​រក​អ្វី​​និយាយ​មិន​បាន ហើយ​បាន​​អរគុណ​ទៅ​កាន់​ក្រុម​ហ៊ុន​​ខាង​លើ​យ៉ាង​ខ្លាំង​។ ​ក្រោយ​ទទួល​​​បាន​ជំនួយ​បែបនេះ​ធ្វើ​ឲ្យ​​ក្មេង​​ស្រី​​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ចាម​រូប​នេះ ​មាន​សេចក្ដី​តាំង​ចិត្ត​កាន់​តែ​​ខ្លាំង​ក្នុង​ការ​ប្រឹងប្រែង​ហ្វឹកហាត់ ​។

​ក្មេង​ស្រី​វ័យ​១៨​ឆ្នាំ​ បច្ចុប្បន្ន​បាន​ជាប់​ជម្រើស​ជាតិ​បាល់ទាត់​នារី​ដូច​ក្ដី​ស្រមៃ​រួចហើយ។ ​បច្ចុប្បន្ន​ក៏​ជា​អ្នក​ចាំ​ទី​ដៃ​ទី​១​របស់​ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន​ផង​ដែរ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទថ្មី