• 2021-01-27 09:06:59
  • ប្រដាល់

ផ្លូវការ! Jake Paul តារា​ Youtube នឹង​ប្រកួត​ជាមួយ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​របស់ ONE

  • 2021-01-27 09:06:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jake Paul ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា​ Youtube នឹង​ធ្វើ​ការ​ប្រកួត​ជាមួយ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​របស់ ONE Championship គឺ Ben Askren នៅ​ថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ២០២១។

Jake Paul

Paul បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ​​​បបួល Conor McGregor ប្រកួត​គ្នា។ ប៉ុន្តែ​បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​អៀរឡង់​វាយ​ចាញ់ Dustin Poirer កាល​ពី​សប្ដាហ៍​មុន Paul បាន​ផ្លាស់​ប្ដូរ​ចិត្ត​វិញ។ ពេល​នេះ Paul វ័យ​២៤​​ឆ្នាំ​​សញ្ជាតិ​អាមេរិក​​នឹង​ឡើង​សង្វៀន​ប្រកួត​ប្រដាល់​សកល​ជា​លើក​ទី​៣​​ក្នុង​អាជីព។

ដៃ​គូ​របស់​គេ​គឺ Askren ដែល​ជា​អតីត​ម្ចាស់​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់ Welterweight របស់​ស្ថាប័ន​ ONE Championship មុន​ពេល​ផ្លាស់​ទៅ​វាយ​នៅ​ UFC។ វា​គឺ​ជា​​ការ​ប្រកួត​ប្រដាល់​អាជីព​លើក​ដំបូង​របស់ Askren។

Jake Paul ធ្លាប់​ឆ្លងកាត់​​ការ​ប្រកួត​អាជីព​ចំនួន​២​ដង មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​នៅ​ឡើយ​ទេ ក្នុង​នោះ​ឈ្នះ​លើ​ AnEsonGib ដែល​ជា​តារា Youtube និង​ Nate Robinson ជា​អតីត​កីឡាករ​បាល់បោះ។ សម្រាប់ Askren កាល​ប្រកួត​នៅ ONE គេ​មិន​ដែល​ចាញ់​ឡើយ​។ តែ​ក្រោយ​ផ្លាស់​មក​ UFC ប្រកួត​៣​ដង ចាញ់​ដល់​ទៅ​២​ដង ធ្វើ​ឲ្យ​​គេ​សម្រេច​ចូលនិវត្តន៍​ពី MMA កាល​ពី​ឆ្នាំ​២០១៩៕

Ben Askren

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់