- 2021-01-22 04:25:01
- បាល់ទះ
ផុល រតនៈ មិននឹកស្មានថាមានថ្ងៃនេះ ដ្បិតគេមានកម្រិតវប្បធម៌ទាប
- 2021-01-22 04:25:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផុល រតនៈ មិននឹកស្មានថាមានថ្ងៃនេះ ដ្បិតគេមានកម្រិតវប្បធម៌ទាប
ចន្លោះមិនឃើញ
មកទល់នឹងពេលនេះ ផុល រតនៈ បានសម្រេចក្ដីបំណងខ្លះៗហើយ ដោយក្នុងនោះគេមានបំណងចង់លេងបាល់ទះនៅក្លឹបអាជីព ចង់ជាប់ឈុតធំ និងចង់ជាប់ជម្រើសជាតិបាល់ទះកម្ពុជា ចេញលេងនៅក្រៅប្រទេស។
ក្រោយសម្រេចបានហើយ គ្រាប់ពេជ្រដ៏សំខាន់របស់ក្លឹបបាល់ទះវិសាខា បានបង្ហាញអារម្មណ៍រីករាយ និងមិននឹកស្មានគេមានថ្ងៃនេះ ដ្បិតគេមានកម្រិតវប្បធម៌ទាប និងរៀនមិនសូវពូកែ។ គេរៀនបានត្រឹមថ្នាក់ទី១២ នៃវិទ្យាល័យ វិទ្យាល័យប្រមូលព្រហ្ម។ បាល់ទះបានធ្វើឱ្យរតនៈ ប្ដូរពីអ្នកលេងបាល់តាមភូមិស្រុកធម្មតា មកជាកីឡាករអាជីព មានឈ្មោះបោះសំឡេង មានការងារច្បាស់លាស់ និងមានការងារក្របខ័ណ្ឌរដ្ឋ។
កីឡាករជំនាញបាល់ដេញដ៏គ្រោះថ្នាក់នេះ បានបញ្ជាក់យ៉ាងដូច្នេះ ៖«បាល់ទះហ្នឹងវាជួយឱ្យខ្ញុំមានការងារច្បាស់មួយ ព្រោះអីខ្ញុំមានឈ្មោះជាប៉ូលិស ខ្ញុំមានក្របខ័ណ្ឌជាមន្ត្រីរាជការ ហើយប្អូនអត់ដែលគិតថានឹងទទួលបានវាទេ ព្រោះកម្រិតវប្បធម៌របស់ខ្ញុំ រៀនអត់សូវពូកែ»។
បច្ចុប្បន្នកីឡាករកម្ពស់១,៨៨ម៉ែត្រ ត្រូវបានមហាជនចាត់ទុកជាអ្នកលេងបាល់ដេញដឺមីដ៏គ្រោះថ្នាក់បំផុតម្នាក់ របស់ក្លឹបបាល់ទះសំបូរធន់ធានវិសាខា។ ទោះជាបែបនេះក្ដី ផុល រតនៈ នៅតែបន្តការខិតខំ ប្រឹងប្រែងហ្វឹកហាត់ សម្រួចជំនាញរបស់ខ្លួនឱ្យកាន់តែល្អ ដើម្បីសម្រេចមហិច្ឆិតាធំមួយទៀត។
អ្នកខេត្តព្រៃវែងវ័យ២១ឆ្នាំ បានបន្ថែមថា ៖«បាទបងសម្រេចហើយបង តែគ្រាន់ថានៅតែពង្រឹងសមត្ថភាព ហើយចង់ទៅលេងនៅក្រៅប្រទេស លេងឱ្យវាលេចធ្លោរដូចយើងលេងនៅក្នុងប្រទេសអ៊ីចឹងបង។ (ខ្ញុំ) ចង់ចេញទៅក្រៅហ្នឹង លេងឱ្យវារៀងល្អហើយ អាចទទួលបានលទ្ធផលល្អជាងស៊ីហ្គេមរាល់ៗដងបង។ អាហ្នឹងមិនដឹងម៉េចទេ តែវាជាមហិច្ឆិតារបស់ខ្ញុំហ្មងបង»។
រតនៈ ត្រូវបានគ្រូបង្វឹកក្លឹបបាល់ទះវិសាខាមើលឃើញ ពេលគេចូលរួមប្រកួតបាល់ទះតំណាងខេត្តព្រៃវែង ទល់ក្រុមខេត្តកំពង់ធំ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ក្នុងឆ្នាំ២០១៦ ហើយរតនៈក៏បានជ្រើស និងចូលហាត់នៅក្លឹប ជាមួយមិត្តរួមក្រុម សឿន ហេង នៅឆ្នាំនោះតែម្ដង។
គួរបញ្ជាក់ថា ផុល រតនៈ បានជាប់ជម្រើសជាតិបាល់ទះលើក្ដារ និងចេញទៅលេងនៅព្រឹត្តការណ៍ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីននៅឆ្នាំ២០១៩៕