- 2021-01-22 03:38:25
- ប្រដាល់
មកដឹងមូលហេតុ ប៊ួខាវកោរត្រងោល ព្រោះមានរឿងពាក់ព័ន្ធនឹង Liverpool
- 2021-01-22 03:38:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងមូលហេតុ ប៊ួខាវកោរត្រងោល ព្រោះមានរឿងពាក់ព័ន្ធនឹង Liverpool
ចន្លោះមិនឃើញ
ស្ដេចប្រដាល់ថៃ ប៊ួខាវបានបង្ហោះរូបកោរត្រងោលលើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឲ្យការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីម្សិលមិញ។
មូលហេតុនៃការធ្វើបែបនេះដោយសារតែ ប៊ួខាងបានសន្យាក្នុងការប្រកួតរវាង Liverpool ជាមួយ Manchester United កាលសប្ដាហ៍មុនថា បើហង្សក្រហមមិនឈ្នះទេគេនឹងកោរសក់។ ជាក់ស្ដែងក្នុងការប្រកួតបញ្ចប់៩០នាទី Liverpool បានត្រឹមស្មើគ្នា ០-០ ប៉ុណ្ណោះជាមួយ United។
ដោយសារតែជាប់ពាក្យសន្យាជាមួយអ្នកគាំទ្រ ប៊ួខាវបានប្រើពេលវេលាកាលពីម្សិលមិញកោរសក់ខ្លួនឯងដើម្បីបញ្ជាក់។ រូបភាព៥សន្លឹកបង្ហាញពីសកម្មភាពកោរសក់មានអ្នកចុច Like ដល់ទៅជាង៤ម៉ឺន ក្នុងនោះអ្នកចុច Emoji សើចមានដល់ទៅជាង២ពាន់ឯណោះ។
ប៊ួខាវ គឺជាអ្នកគាំទ្រដ៏ខ្លាំងក្លាម្នាក់របស់ក្លឹប Liverpool នៅប្រទេសថៃ។ គេក៏ធ្លាប់បានទៅដល់កីឡដ្ឋាន Anfield និងមានពេលមួយពាក់អាវ Liverpool ធ្វើស្រែទៀតផង៕