- 2021-01-19 03:30:43
- បាល់ទះ
ស្មាត់ចាវ វៃ១គ្រាប់ចំមុខលីប័រ៉ូអង្គរក្ស ដួលផ្កាប់មុខពីរបីត្រឡប់
- 2021-01-19 03:30:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាត់ចាវ វៃ១គ្រាប់ចំមុខលីប័រ៉ូអង្គរក្ស ដួលផ្កាប់មុខពីរបីត្រឡប់
ចន្លោះមិនឃើញ
ស្មាត់ធំរបស់ក្រុមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឌី លីដារហស្សនាម «ចាវកំពង់ចាមវៃងាប់ឆ្កែ» ក្នុងជំនួបបាល់ទះមិត្តភាពកាលពីពេលថ្មីៗ បានទះប្រអប់ដៃមួយទំហឹងត្រូវមុខលីប៊័រ៉ូក្រុមបញ្ជាការដ្ឋានអង្គរក្ស ប្រាក់ សំណាង ដួលផ្កាប់មុខពីរបីត្រឡប់។
វៃដាច់បាំងមួយគ្រាប់ចំមុខលីប៊័រ៉ូគូប្រកួតនេះ អាចនិយាយបានថាជាការសហការគ្នាយ៉ាងល្អរបស់កីឡាករ ទុយ កុសល ហៅស្មាត់ យុន ស្មាត់ ដួង សម្បត្តិ អ្នកប៉ះសេ ស៊ូ ម៉េងឃាង និងចាវកំពង់ចាម ឬជាការធ្វេសប្រហែសរបស់ក្រុមបញ្ជាការដ្ឋានអង្គរក្ស។
ទោះបីជាយ៉ាងណាចាវកំពង់ចាម ក៏បានលើកដៃជាសញ្ញានៃការសុំទោសផងដែរ (វិនាទី៣០)។ កីឡាករវ័យ២៦ឆ្នាំជំនាញឆ្វេងស្ដាំ បាល់ដឺមី និងបាល់ឡុងបីម៉ែត្រ បានបង្ហាញទម្រង់លេងយ៉ាងល្អ ជាពិសេសក្រឡុកឱ្យគូប្រកួតពិបាកចាប់កុក។
ទស្សនាវីដេអូខាងក្រោម៖
គួរបញ្ជាកថា បើទោះការប្រកួតថ្ងៃទី១៥ ខែកមរា ឆ្នាំ២០២១កន្លងទៅ ជាការប្រកួតមិត្តភាពដកស្រង់បច្ចេកទេសក៏ពិតមែន ប៉ុន្តែក្រុមទាំងពីរបានប្រឹងប្រែងអស់ពីសមត្ថភាព និងស្វិតស្វាញ។ ចប់ការប្រកួតក្នុងស្នងការនគរបាលរាជធានីភ្នំពេញយកឈ្នះក្រុមបញ្ជាការដ្ឋានអង្គរក្ស ៣សិតទក់នឹង២សិត៕