• 2021-01-11 07:35:18
  • បាល់ទះ

មក​មើល​ការ​លោត​បាំង​របស់​កីឡាករ​រុស្សី​កម្ពស់​២,១៨​ម៉ែត្រ បាន​ដឹង​ថា​ញាក់​សាច់

  • 2021-01-11 07:35:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dmitriy Muserskiy សញ្ជាតិ​រុស្សី​ត្រូវ​បាន​គេ​ដឹង​ថា​ជា​កីឡាករ​បាល់ទះ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​ម្នាក់​ក្នុង​លោក​​ ពោល​កម្ពស់​របស់​គេ​គឺ២,១៨​ម៉ែត្រ។

កីឡាករ​វ័យ​៣២​ឆ្នាំ​​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប​បាល់ទះ Suntory Sunbirds ក្នុង​ប្រទេស​ជប៉ុន។ ដោយ​សារ​កម្ពស់​អំណោយផល​ Dmitriy តែងតែ​ឈរ​​ជា​រនាំង​បាំង​ទាំង​ក្នុង​ក្រុម​​ជម្រើស​ជាតិ​និង​​ក្លឹប។

គេ​អាច​លោត​បាំង​បាន​ដល់​ទៅ​កម្ពស់​៣,៤២​ម៉ែត្រ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ដៃ​គូ​ញញើត​បាំង​និង​មិន​ងាយ​មាន​អ្នក​វាយ​លើ​បាំង​ទេ។ សម្រាប់​វីដេអូ​ប្រមាណ​​ជាង​៣​នាទី​​ខាងក្រោម​បង្ហាញ​ពី​១៥​លើក​ដែល Dmitriy លោត​បាំង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី