• 2020-11-30 02:51:30
  • បាល់ទះ

វឿន វាសនា ជា​កីឡាករ​​ខ្មែរ​ដំបូង​​គេ​​អាច​​​លោត​ខ្ពស់ ដូច​កីឡាករ​នៅ​អឺរ៉ុប

  • 2020-11-30 02:51:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​កម្ពស់​ខ្ពស់​ ១,៩៤ ម៉ែត្រ​​ជា​កីឡាករ​កម្ពុជា​ដំបូង​គេ​ ​អាច​​លោត​បាន​កម្ពស់​ ៣,៤០ ទៅ ៣, ៤១ ម៉ែត្រ​ ​ដែល​កម្ពស់​នេះ​ពី​មុន​មក​​គឺ​មាន​តែ​​នៅ​តំបន់​អឺរ៉ុប​ប៉ុណ្ណោះ។

​បើ​ទោះ​បី​លោត​ខ្ពស់​​បែប​នេះ​ក្ដី ​ក៏​កីឡាករ​​​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ​​មាន​ទម្ងន់​​មិន​ស្រាល​ដែ​រ​គឺ​​​រហូត ៩០ គីឡូក្រាម។ ​​យុវជន​​ ១៩ ឆ្នាំ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​កម្ពស់​ដែល​លោត​បាន​ខាង​លើ​នេះ​គឺ​លោត​​កាល​ពី​ ២ ឆ្នាំ​មុន ​ខណៈ​ពេល​នេះ​​​អាច​​លោត​បាន​​ខ្ពស់​ជាង​មុន​តិច​តួច ប៉ុន្តែ​មិន​​ទាន់​បាន​ធ្វើតេស្ត​​ច្បាស់​ទេ។

​បច្ចុប្បន្ន​​អ្នក​ដែល​លោត​ខ្ពស់​នៅ​កម្ពុជា​មាន គួន ម៉ុម បាន​ចន្លោះ ៣,៣០ ទៅ ៣,៣៥ ម៉ែត្រ។ ឌូក ៣,៣ ទៅ ៣,៣៥ ម៉ែត្រ និង ធី ម៉េង​ហួង ៣,៣០ ទៅ ៣,៣៥ ម៉ែត្រ ៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់