• 2020-11-26 03:19:01
  • បាល់ទះ

គួន ម៉ុម ​សរសើរ​រាជ​អស់​ពី​ចិត្ត​ ពិត​ជា​ពូកែ​ចោះ និង​ជា​កីឡាករ​សម្បូរ​តិកនិក​

  • 2020-11-26 03:19:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​គួន ម៉ុម ​​​របស់​វិសាខា ​​សរសើរ​​​ អធិរាជ​ប្រអប់​​រាជ របស់​​អង្គរក្ស​​​​ ៣១១ ​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​ម្សិល​មិញ​នេះ​នៅ​តារាង​កូន​​ភ្លោះ​ក្រុង​តាខ្មៅ ដែល​វិសាខា​​បាន​យក​ឈ្នះ ៣-១ ។

គួន ម៉ុម លេខ ១៥

​កីឡាករ​កម្ពស់​ ១,៩៦ គួន ម៉ុម បាន​ឲ្យ​ដឹង​ថា ​រាជ​ពិត​ជា​ល្អ និង​ដូច​គេ​​ល្បី​មែន បាំង​របស់​វិសាខា ធំៗ​ ប៉ុន្តែ រាជ អាច​​វ៉ៃ​ចោះ​​រក​ចន្លោះ​ចេញ​បាំង​យ៉ាង​ល្អ​​​។ អ្វី​ដែល​ ម៉ុម​ ឃើញ​ល្អ​មួយ​ចំណុច​ទៀត​នោះ​គឺ​ រាជ ពូកែ​ទះ​យក​ដៃ​ ដើម្បី​យក​ពិន្ទុ ដែល​​នេះ​ជា​បច្ចេកទេស​ខ្ពស់​របស់​​កីឡាករ​រាជ មិន​ងាយ​មាន​កីឡាករ​ណា​អាច​ធ្វើ​បាន​។

រាជ ជា​​ស្មាត់​ធំ​មួយ​រូប​របស់​ក្លឹប​បញ្ជា​ការដ្ឋាន​អង្គរក្ស ៣១១ ដែល​មិន​ធ្លាប់​បាន​ជាប់​ជម្រើស​ជាតិ​ឡើយ ប៉ុន្តែ​គេ​ជា​កីឡាករ​សម្បូរ​ប្រជាប្រិយភាព​ និង​មាន​អ្នក​ស្នេហា​បាល់ទះ​ជា​ច្រើន​បាន​ស្គាល់​​ច្បាស់​ពី​សមត្ថភាព​នៃ​ការ​​ទះ​បាល់​រក​​ចន្លោះ​​របស់​គេ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់