• 2020-11-25 02:39:58
  • បាល់ទះ

​ជក់​ចិត្ត​ហើយ​ថ្ងៃ​នេះ ​​កម្មវិធី​ប្រកួត​គូ​ធំ​ៗ​ណាស់​ប៉ះ​គ្នា

  • 2020-11-25 02:39:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ នេះ​ការ​ប្រកួត​បាល់ទះ​មិត្ត​ភាព​រវាង​ក្រុម​បាល់ទះ​វិសាខា និង​ក្រុម​បញ្ជា​ការដ្ឋាន​អង្គរក្ស នឹង​​ធ្វើ​ឡើង​នៅ​តារាង​បាល់ទះ​ក្រុង​តាខ្មៅ ​​​វេលា​ម៉ោង ២ៈ ៣០ នាទី ស្រប​ពេល​ការ​ប្រកួត​បាល់ទះ​ដណ្ដើម​ប្រាក់​លាន ៤ ស្មើ​ទូទាំង​ប្រទេស​ នឹង​ធ្វើ​ឡើង​នៅ​តារាង​បាល់ទះ​ព្រែកជ្រៃ​ ចាប់​ពី​វេលា​ម៉ោង ១២ ថ្ងៃ​ត្រង់​តទៅ ។

ក្រុម វិសាខា

​ការ​ប្រកួត​មិត្ត​ភាព ​រវាង​វិសាខា និង​អង្គរក្ស គឺ​ដើម្បី​ដក​ស្រង់​បទ​ពិសោធ ​ហើយ​ការ​ប្រកួត​នេះ​ ខាង​វិសាខា ​នឹង​ប្រើ​កីឡាករ​សំខាន់​ៗ​ ទាំង​អស់ រួម​មាន គួន ម៉ុម វឿន វាសនា​ និង ពិន សារ៉ុន​ កម្ពស់ ២,០១​ ម៉ែត្រ ជា​ដើម​។ ដោយ​ឡែក​ការ​ប្រកួត​នៅ​តារាង ព្រែកជ្រៃ វិញ​គឺ​ជា​ការ​ប្រកួត​​ដ៏​ធំ ដែល​មាន​គូ​ប្រកួត​មក​ពី​តាម​ខេត្ត​។

ក្រុម បញ្ជា​ការដ្ឋាន​អង្គរក្ស

ក្រុមដែលបានចូលរួមប្រកួតមានក្រុមឥន្ទ្រីពិឃាដ ឌូក មកពីខេត្តព្រៃវែង ក្រុមអធិរាជប្រអប់ រាជ មកពីខេត្តកំពត ក្រុមកំពង់ចាម មកពីខេត្តកំពង់ចាម ក្រុម ធី ម៉េងហ៊ួង មកពីខេត្តកណ្ដាល ​និងក្រុមអធិរាជបោកបាំង រស់ ហាន់វ៉ា មកពីខេត្តតាកែវ​ជាដើម។

ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់ ១០លានរៀល លេខ២ទទួលបាន​ ៥លានរៀល លេខ៣ទទួលបាន ៣លានរៀល និងលេខ៤ទទួលបាន ២លានរៀល ពី​ម្ចាស់​ស្ពន់​ស័រធំ «អាហារបំប៉ន សារសយសមុទ្រ ស្ពីរ៉ូលីណា ស៊ុបពឺហ្វូត» និងម្ចាស់ឧបត្ថម្ភផ្សេងៗទៀត៕​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់