- 2020-11-23 00:00:00
- ប្រដាល់
សោម វិឆ័យ៖ ល្បីថា អេលីត ចំរើន ខ្លាំង ធ្ងន់ ប៉ុន្តែប៉ះគ្នាហើយមិនប៉ុន្មាននោះទេ
- 2020-11-23 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សោម វិឆ័យ៖ ល្បីថា អេលីត ចំរើន ខ្លាំង ធ្ងន់ ប៉ុន្តែប៉ះគ្នាហើយមិនប៉ុន្មាននោះទេ
ចន្លោះមិនឃើញ
អ្នកលេងគុនខ្មែរ សោម វិឆ័យ ថាកីឡាករ អេលីត ចំរើន ដែលល្បីថាខ្លាំង និងមានរន្ទះជើងធ្ងន់ល្អនោះ ពេលប៉ះគ្នាហើយនេះមិនប៉ុន្មាននោះទេគិតទៅប្រហែល ៦០-៧០% ធ្ងន់។
សោម វិឆ័យ បានឲ្យដឹងថា មុនការប៉ះគ្នាជាមួយ អេលីត ចំរើន នេះខ្លួនគិតថាមិនពិបាកអ្វីខ្លាំងនោះទេ ខណៈពេលជាក់ស្ដែងដូចទៅហ្នឹងការគិតមែន។ ចំពោះទម្ងន់ជើងរបស់ អេលីត ចំរើន វិញនោះកីឡាករ សោម វិឆ័យ ថាធ្ងន់បានត្រឹម ៦០-៧០% ប៉ុណ្ណោះសម្រាប់ខ្លួន។
កូនសិស្សលោក ឡុង វិបុល ខាងលើនេះបន្តលើកឡើងទៀតថា ខ្លួនពិតជាសប្បាយចិត្តដែលបានប៉ះអ្នកខ្លាំងល្បីឈ្មោះ ប៉ុន្តែអ្វីដែលស្ដាយនោះគឺកម្រាលប្រកួតរសាត់រំខានបន្តិចធ្វើឲ្យខ្លួនពិបាកឌូយជើងជាមួយដៃគូ។
រំលឹកដែរថា កីឡាករ សោម វិឆ័យ ប៉ះ អេលីត ចំរើន កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលចាញ់ដោយពិន្ទុ។ អេលីត ចំរើន បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រក្រុមទី២ ជាមួយ ម៉ឺន មេឃា ក្នុងកម្មវិធីឆ្ពោះទៅដណ្ដើមខ្សែក្រវាត់គោជល់ទម្ងន់ ៦០គីឡូក្រាម៕