- 2020-11-11 03:12:37
- កីឡាផ្សេងៗ
រយលានអត្ថន័យ «ត្រឹមជាកង់ចាស់មួយ ប៉ុន្តែក្មេងប្រុសម្នាក់នេះបង្ហាញពីភាពក្លាហានតស៊ូជាមួយគេ»
- 2020-11-11 03:12:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយលានអត្ថន័យ «ត្រឹមជាកង់ចាស់មួយ ប៉ុន្តែក្មេងប្រុសម្នាក់នេះបង្ហាញពីភាពក្លាហានតស៊ូជាមួយគេ»
ចន្លោះមិនឃើញ
បន្ទាប់ពីឃើញរូបភាពក្មេងប្រុសម្នាក់បានចូលរួមប្រកួតប្រណាំងកង់កម្មវិធីមួយនៅឯព្រែកលាភ គឺមានការស៊ែច្រើននិយាយពីភាពក្លាហាន អមដោយកង់ចាស់របស់ខ្លួនយកមកប្រណាំងប្រជែងជាមួយកីឡាករក្មេងៗដទៃទៀតខណៈដែលកង់របស់អ្នកទាំងនោះថ្មីទំនើប និងមានសម្ភារគ្រប់គ្រាន់។
មានអ្នកលេងហ្វេសបុកមួយចំនួនបានកោតសរសើរពីការតស៊ូ និងចិត្តស្រឡាញ់វិស័យប្រណាំងកង់របស់ក្មេងប្រុសខាងលើ ដែលហ៊ានចូលរួមប្រកួតជាមួយគេទាំងខ្លួនមិនមានកង់ទំនើប គ្មានសំលៀកបំពាក់ត្រឹមត្រូវ និងដោះស្បែកជើងប្រណាំងថែមទៀតផង។ ទន្ទឹមនិងនេះមានអាខោនហ្វេសបុកមួយឈ្មោះថា Dara C.Tith ចង់ឲ្យកង់ដែលខ្លួនកំពុងស្រឡាញ់ដល់ក្មេងប្រុសនោះផងដែរ ដើម្បីយកទៅប្រើប្រាស់ ឬជិះបន្ត ព្រោះតែឃើញរូបភាពកម្សត់របស់ក្មេងប្រុសខាងលើនេះ។ កម្មវិធីប្រណាំងកង់ Cambodia MTB Series 2020 Rd.2 Prekleap នេះធ្វើឡើងអំឡុងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯព្រែកលាប៕