- 2020-10-23 03:45:28
- បាល់ទះ
ស្ដេចបាំងស្រុកខ្មែរ វ៉ា ប្រាប់ថាស្មាត់វ័យក្មេងម្នាក់នេះ ពិបាកបាំងជាងគេ
- 2020-10-23 03:45:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ដេចបាំងស្រុកខ្មែរ វ៉ា ប្រាប់ថាស្មាត់វ័យក្មេងម្នាក់នេះ ពិបាកបាំងជាងគេ
ចន្លោះមិនឃើញ
រស់ ហាន់វ៉ា ជាកំពូលកីឡាករបាំងធំមួយរូបនៅស្រុកខ្មែរ ហើយក៏កំពុងឡើងជើងខ្លាំងផងដែរ ដោយពិបាករកដៃគូប្រកួតគីបហ្សីនខ្លាំងមែនទែន។
កីឡាករមានស្រុកកំណើតនៅតាកែវ ខាងលើនេះ បានប្រាប់នៅក្នុងការ Live របស់ខ្លួនថាស្មាត់ដែលពិបាកបាំងជាងគេនាពេលបច្ចុប្បន្ននេះ គឺស្មាត់វ័យក្មេង ម៉េងហួង តែម្ដង។ ម៉េងហួងនេះ នៅក្មេង ហើយរូបគេអាចវ៉ៃបាល់នៅលើបាំងរបស់ វ៉ា ថែមទៀតផង។ កត្ដានេះហើយ ទើបបានជា វ៉ា បញ្ជាក់ថារូបគេពិបាកតាមចាប់បាំងរបស់ស្មាត់ក្រសួងមហាផ្ទៃនេះណាស់។
រំលឹកថា ហាន់វ៉ា កើតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តកាកែវ មានឪពុកឈ្មោះ ខៀវ ឡា ជាអ្នកលេងបាល់ល្អមួយរូបប្រចាំភូមិស្រុក ម្ដាយឈ្មោះ សាន សុខ មានមុខរបរជាអ្នកបម្រើសេវាកម្មជួលតុការ។ វ៉ា មានបងប្អូន៣នាក់ ប្រុសទាំងបី គេជាកូនទី២ បច្ចុប្បន្នគេមានអាយុ ២៥ ឆ្នាំ។ បងប្រុសឈ្មោះ រស់ វៃ លេងបាល់ទះល្អមធ្យម និងប្អូនពៅឈ្មោះ រស់ វេត ជាស្មាត់ស្ដាំពូកែផ្ដាច់ និងលេងផ្លែសឺវីស ដែលកំពុងឡើងកូដខ្លាំង៕