• 2020-10-22 08:11:01
  • បាល់ទះ

ប្រវត្តិ​ស្មាត់​ធំ​ៗ​​ទាំង​៦​រូប​ ដែល​កំពុង​ផ្ទុះ​ការ​គាំទ្រ​ពេល​ប្រកួត​ម្ដង​ៗ​

  • 2020-10-22 08:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាត់​ធំៗ​​​ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ តាម​រយៈ​ការ​បង្ហាញ​សមត្ថភាព​លេង​នៅ​តាម​តារាង​​បាល់ទះ​នានា​ ដែល​រាល់​ការ​លេង​របស់​ពួក​គេ​ម្ដង​ៗ មាន​អ្នក​ទស្សនា​​រាប់​ពាន់​នាក់ ​ទាំង​នៅ​តារាង​ផ្ទាល់​ និង​តាម​ Facebook Page ។ ​ជា​ការ​ពិត​ប្រិយមិត្ត​​ខ្លះ ​ក៏​មិន​ទាន់​​បាន​ដឹង​ពី​ប្រវត្តិ​ខ្លះ​ៗ របស់​ពួក​គេ​ផ​ង​ដែរ​ ពេល​នេះ Sabay សូម​ធ្វើ​ការ​បង្ហាញ​ជូន​៖

១- ជុក សោភា ឬ ឌូក ៖ មាន​បង​ប្អូន​បង្កើត ៧ នាក់​គេ​ជា​កូន​ពៅ​ក្នុង​គ្រួសារ​។ ក្នុង​ចំណោម​បងប្អូន​ទាំង​៧​នាក់ ​មាន​តែ​រូប​គេ​ម្នាក់​ប៉ុណ្ណោះ ដែល​ចេះ​លេង​កី​ឡា​បាល់ទះ​។ ​ឌូក កើត​នៅ​ថ្ងៃ​១៣ ខែ​តុលា ឆ្នាំ១៩៩២ មាន​ម្ដាយ​​ឈ្មោះ ប៉ែន សុំ និង​ ឪពុក​ឈ្មោះ ផែង ង៉ូយ ​មាន​មុខ​របរ​ជា​​កសិករ​ទាំង​ពីរ​នាក់​។ រូប​គេ​​មាន​កម្ពស់​ ១,៨៤ ទម្ងន់ ៧២​ គីឡូក្រាម​មាន​ស្រុក​កំណើត​​​នៅ​​ស្រុក​ពាមរ​​ខេត្ត​ព្រៃវែង។

​​២- ​អធិរាជ​ប្រអប់​ សុវណ្ណរាជ ៖ រាជ ជា​អ្នក​ខេត្ត​កំពត​​ គេ​មាន​អាយុ ២៦ ឆ្នាំ​មាន​កម្ពស់ ១,៧៨ ។ ចូល​ហាត់​បាល់ទះ​ជា​មួយ​បញ្ជា​ការដ្ឋាន​អង្គរក្ស​ឆ្នាំ​២០១៥ ​គេ​មាន​បង​ប្អូន​បង្កើត ៤ នាក់​ចេះ​លេង​ពីរ​នាក់​គឺ គេ​ និង​យុន ។

៣- ​សុវណ្ណនាថ ៖ ​​ស្មាត់​ដែល​ធ្លាប់​ល្បី​រន្ទឺ​​ដល់​ទឹក​ដី​ វៀតណាម រូប​នេះ​​ជា​អ្នក​ខេត្ត​កណ្ដាល ​មាន​កម្ពស់ ១,៧៤ ម៉ែត្រ​ ។ ​នាថ និង​ប្រពន្ធ​បាន​ចូល​រោង​ការ​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២០។ ចំណង​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំង​ពីរ​នេះ ​បាន​កើត​ឡើង​ក្រោយ​​ស្គាល់​ចិត្ត​​ថ្លើម​គ្នា​​ជាង ៣ ឆ្នាំ​។ ​សុវណ្ណនាថ ​មិន​ធ្លាប់​ជាប់​ជម្រើស​ជាតិ​បាល់ទះ​​ឡើយ។

៤-​ ម៉ាប់ ឆ្វេង ៖ ស្មាត់​ធំ​ដែល​ជា​ដៃ​គូ សុវណ្ណនាថ រូប​នេះ​​បច្ចុប្បន្ន​មាន​អាយុ ៣០ ឆ្នាំ​ ជា​អ្នក​ស្រុក ​បន្ទាយ​មាស​ខេត្ត​កំពត​មាន​កម្ពស់ ១,៧៥ ម៉ែត្រ​។ គេ​ចាប់​លេង​បាល់​​តាំង​ពី​នៅ​ក្មេងៗ និង​​ហាក់​លេង​​បាល់​​បាន​ល្អ​កាល​រៀន​ថ្នាក់​ទី ៧ ឆ្នាំ​២០០៧។ ការ​លេង​បាល់​របស់​គេ​ចាស់ៗ ​នៅ​តាម​ភូមិ​ស្រុក​ គាំទ្រ​តាំង​ពី​ពេល​នោះ​មក​​ម៉្លេះ​​។ យ៉ាង​ណា​ ម៉ាប់​ឆ្វេង​ សិក្សា​បាន​ត្រឹម​ថ្នាក់​ទី​៧ ប៉ុណ្ណោះ ដោយសារ​កត្តា​ជីវភាព។ ​ម៉ាប់​ឆ្វេង មិន​ធ្លាប់​ជាប់​ជម្រើស​ជាតិ​បាល់ទះ​​ឡើយ។

៥- ​រស់ ហាន់​វ៉ា ៖ កើតនៅភូមិពង្រ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តកាកែវ មានឪពុកឈ្មោះ ខៀវ ឡា ​ជា​​​អ្នក​លេង​បាល់​ល្អ​មួយ​រូប​ប្រ​ចាំ​ភូមិ​ស្រុក​ ម្ដាយ​ឈ្មោះ សាន សុខ មាន​មុខ​របរ​ជា​អ្នក​បម្រើ​សេវា​កម្ម​ជួល​តុការ។ វ៉ា មានបងប្អូន៣នាក់ ប្រុស​ទាំង​បី គេ​ជា​កូន​ទី២ បច្ចុប្បន្ន​គេ​មាន​​អាយុ ២៥ ឆ្នាំ​។ បងប្រុស​ឈ្មោះ រស់ វៃ លេងបាល់ទះល្អមធ្យម និងប្អូនពៅឈ្មោះ រស់ វេត ជាស្មាត់ស្ដាំពូកែផ្ដាច់ និងលេងផ្លែសឺវីស ដែលកំពុងឡើងកូដខ្លាំង។

៦-​ធី ម៉េង​ហួង ៖ ជា​យុវជន​របស់​ក្រសួង​មហាផ្ទៃ ​ដែល​​​មាន​អាយុ​ត្រឹម ១៩ ឆ្នាំ​កម្ពស់ ១, ៨៥ ម៉ែត្រ។ ​​ធី ម៉េងហួង កើត​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ២០០១ ជា​យុវជន​មក​ពី​ខេត្ត​កណ្ដាល គេ​បាន​ចូល​ហាត់​​ជាមួយ​ក្រសួង​មហាផ្ទៃ​នា​ឆ្នាំ​២០១៧ ហើយ​បាន​ជាប់​ជម្រើស​ជាតិ ឆ្នាំ​២០១៩ ចេញ​ទៅ​វ៉ៃ​ស៊ីហ្គេម​ជាមួយ ជុក សោភា (​ ឌូក ​ ) ​ក្នុង​កម្មវិធី​​បាល់​ទះ​ឆ្នេរខ្សាច់​ឆ្នាំ​២០១៩ ​នៅ​ហ្វីលីពីន​។

គេ​​មាន​បង​ប្អូន​ចំនួន ៤ នាក់​ជា​កូន​ទី​ ៣ ក្នុង​​គ្រួសារ​មាន​ឪពុក​ឈ្មោះ វ៉ាន់ ធី ​និង​ម្ដាយ​ឈ្មោះ ទ្រី មុយហ្គេច ។ ​​

យ៉ាង​​ណា​ក្រៅ​ពី​កីឡាករ​ល្បី​ៗ​ខាង​លើ ​នៅ​មាន​កីឡាករ​មួយ​ចំនួន​ទៀត​ ដែល​ល្អៗ និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ដូច​គ្នា​ប្រសិន​បើ​ពួក​គេ​លេង​បច្ចុប្បន្ន​ មាន​ដូច​ជា យុន ​និង ក្ដូ ជា​ដើម។ ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​នាក់​នេះ​​មិន​អាច​លេង​បាន​ក្រោម​ហេតុផល​ ​យុន​របួស​​ចង្កេះ ដោយសារ​លេង​បាល់​ពេល​ប៉ះ​ ផល្លី កំពង់ធំ​ ស្រប​ពេល​​ សុខ រ៉ាដូ ឬ ក្ដូ មាន​ជំងឺ​បូស​ថ្លើម​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់