• 2020-10-21 08:22:54
  • បាល់ទះ

អញ្ចឹងបាន​ខ្លាំង​! កីឡាករ​ជប៉ុន​ហាត់​វាយ​គេច​បាំង សុទ្ធ​តែ​ប្រើ​ម៉ាស៊ីន​​ជំនួយទំនើប​​

  • 2020-10-21 08:22:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទះ​​បុរស​ជម្រើស​ជាតិ​ជប៉ុន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ក្រុម​ខ្លាំង​មួយ​ក្នុង​ពិភពលោក។ បច្ចុប្បន្ន​ពួក​គេ​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៩​នៃ​តារាង​ចំណាត់​ថ្នាក់​ពិភពលោក។

ទាក់ទង​នឹង​ភាព​ខ្លាំង​របស់​ពួក​គេ​ តាមរយៈ​វីដេអូ​មួយ​បាន​បង្ហាញ​ពី​ការ​ហ្វឹកហាត់​គេច​បាំង​យ៉ាង​ទំនើប​របស់​ជម្រើសជាតិ​ជប៉ុន។ ពួក​គេ​បាន​ប្រើប្រាស់​​ម៉ាស៊ីន​ដែល​ច្នៃ​ចេញ​ជា​រូបរាង​ដៃ​មនុស្ស ដើម្បី​បាំង ពេល​កីឡាករ​ហ្វឹកហាត់។

ក្នុង​ការ​ហ្វឹកហាត់​នេះ​គឺ​ដើម្បី​ទាមទារ​ឲ្យ​កីឡាករ​​ព្យាយាម​លោត​ឲ្យ​ខ្ពស់​ដើម្បី​វាយ​លើ​​បាំង និង​ប្រើប្រាស់​ភាព​ឆ្លាតវាយ​កុំ​ឲ្យ​ជាប់​បាំង៕

ចង់​ដឹង​ថា​ពួក​​គេ​ហាត់​ខ្លាំង​បែប​ណា​ទស្សនា​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី