- 2020-10-19 02:32:32
- បាល់ទះ
ឌូក ជា ១០០% កំពុងចាប់គូលេងវិញ ស្របពេល ក្ដូ ឈឺធ្ងន់ បូសថ្លើម
- 2020-10-19 02:32:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឌូក ជា ១០០% កំពុងចាប់គូលេងវិញ ស្របពេល ក្ដូ ឈឺធ្ងន់ បូសថ្លើម
ចន្លោះមិនឃើញ
ឥន្ទ្រីយ៍ពិឃាត ឌូក បានជាសះស្បើយពីរបួសសរសៃពួរជង្គង់ខាងស្ដាំរបស់គេហើយ ប៉ុន្តែដៃគូរបស់គេ សុខ រ៉ាដូ កំពុងមានជម្ងឺ បូសថ្លើម ដែលត្រូវសម្រាកជាច្រើនខែ ។
ស្មាត់ធំប្រចាំកងពល ជុក សោភា ហៅ ឌូក បានប្រាប់មកកាន់ Sabay ថា ពេលនេះរបួសរបស់គេបានជាសះស្បើយ ១០០% ហើយ និងកំពុងចាប់គូលេង ដោយក្នុងនោះគេកំពុងចាប់គូយក សំ សាម៉ីត ដែលជាស្មាត់ល្អមួយរូបរបស់កងពលដែរ។ ប៉ុន្តែមិនទាន់ត្រូវគូ ស្របពេលដៃគូល្អរបស់គេ សុខ រ៉ាដូ ឬ ត្រូវបានគេស្គាល់ថា ក្ដូ កំពុងមានជម្ងឺ បូសថ្លើម ។ បូសថ្លើមនេះ ឌូក ថា ក្ដូ បានកើតកាលក្រោយភ្ជុំ និងត្រូវសម្រាកព្យាបាលជាច្រើនខែ។
ជុក សោភា ហៅ ឌូក ជាស្មាត់មួយរូបមានដើមកំណើតចេញពីខេត្តព្រៃវែង និងជាអតីតជម្រើសជាតិឆ្នេរខ្សាច់របស់កម្ពុជាកាលពីឆ្នាំ២០១៩។ ឌូក មានកម្ពស់ ១,៨៤ ម៉ែត្រ និង ក៏ជាស្មាត់ធំមួយរូបល្អប្រចាំក្លឹបកងពលធំអន្តរាគមន៍លេខ ៣ ផងដែរ ៕