• 2020-10-13 09:01:43
  • បាល់ទះ

Super Neymar (សុវណ្ណ​នាថ) ធ្លាប់​លេង​ទល់​មុខ​ជាមួយ Khanh Super ល្អ​មើល​ណាស់

  • 2020-10-13 09:01:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហែល​ជា​បងប្អូន​ខ្លះ​បាន​ដឹង ហើយ​ខ្លះ​ក៏​មិន​ទាន់​ដឹង តាម​ពិត​ទៅ​ក្រុម​របស់ សុវណ្ណនាថ​ធ្លាប់​លេង​ជាមួយ​កីឡាករ​ល្បី​របស់​វៀតណាម Khanh Super កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។

កាល​ពី​សប្ដាហ៍​មុន​ Sabay ធ្លាប់​បាន​បង្ហាញ​វីដេអូ​នៃ​ការ​ប្រកួត​វាង​ស្មាត់​ធំ​របស់​កម្ពុជា​ឌូក ប្រកួត​ទល់​មុខ​គ្នា​ជាមួយ Khanh Super។ ក្នុង​ការ​ប្រកួត​នោះ​កម្ពុជា​​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ។ សម្រាប់​ថ្ងៃ​នេះ​វិញ សូម​បង្ហាញ​ពី​ការ​របស់​ក្រុម​សុវណ្ណនាថ​ម្ដង។

បើ​តាម​សុវណ្ណនាថ​ធ្លាប់​និយាយ គេ​ធ្លាប់​ចេញ​ទៅ​លេង​នៅ​វៀតណាម​ច្រើនលើកច្រើនសា រហូត​​អ្នក​ខាង​នោះ​ដាក់​រហស្សនាម​ថា Super Neymar។ ចំណែក​ Khanh Super ជា​កីឡាករ​ល្បី​ខាង​ដើរ​លេង​បាល់​ខាង​ក្រៅ​នៅ​ប្រទេស​វៀតណាម។

តាម​រយៈ​ឆាណែល Youtube មួយ​​បាន​បង្ហោះ​វីដេអូ​កាល​ពី​ឆ្នាំ​២០១៧ នៃ​ការ​ប្រកួត​វាង​ សុវណ្ណនាថ​ និង​ម៉ាប់ឆ្វេង ទល់​មុខជាមួយ Khanh Super។ វីដេអូ​ដែល​ថត​ដោយ​អ្នក​ទស្សនា​ខាង​ក្រៅ​មិន​បាន​​និយាយ​​ពី​ពិន្ទុ​នៃ​ការ​ប្រកួត​ឡើយ។ យ៉ាងណាមិញ នេះ​ក៏​ជា​វីដេអូ​កម្រ​និង​ល្អ​មើល​មួយ​​​នៃ​ជំនួប​រវាង​​ជើង​ខ្លាំង​របស់​ប្រទេស​ទាំង​ពីរ៕

​​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់