• 2020-09-24 03:24:09
  • បាល់ទះ

​ម៉េង​ហួង ថា​​ប៉ះ​ ឌូក ក្រុមទាំង​ពីរ​ពិបាក​ដូច​គ្នា​

  • 2020-09-24 03:24:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធី ម៉េង​ហួង នឹង​ត្រូវ​តទល់​ជា​មួយ​ឥន្ទ្រី​​ពិឃាត​ ឌូក នា​វេលា​ម៉ោង ១ រសៀល​នេះ​នៅ​តារាង​បាល់ទះ​ក្រុង​តាខ្មៅ​ ដែល​ជា​ជំនួប​ពិបាក​ស្មាន​ដូច​​គ្នា​សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​។

ធី ម៉េង​ហួង

​​​ខាង​​​ ម៉េង​ហួង គេ​មាន​បី​គីប​របស់​គេ​គឺ ណារិទ្ធ ប៉ះសេ និង ហុង ស្រប​ពេល​ខាង​ ឌូក មាន​ ចាវ និង អ្នក​ប៉ះ​សេ (មិនទាន់​ដឹង​ច្បាស់​) ។ ជំនួប​នេះ​ត្រូវ​បាន​ ម៉េង​ហួង​ គិត​ថា ពិបាក​ស្មាន​ដូច​គ្នា ពី​ព្រោះ​​ស្មាត់​ដាច់​ដូច​គ្នា​ ស្រប​ពេល​ប៉ះ​សេ និង​ចាប់​សេវា​ល្អ​ៗ​ដូច​គ្នា។

​យ៉ាង​ណា ហួង ​គិត​ថា ឌូក បាំង​ក៏​ធំ សេវា​​ក៏​ល្អ ដូច្នេះ​ពិបាក​យក​ឈ្នះ​ ឌូក ណាស់។ ប៉ុន្តែ​ស្មាត់​​មក​ពី​ខេត្ត​កណ្ដាល​រូប​នេះ​មិន​ខ្លាច​សេវា​​របស់​ឌូក ឡើយ​។ ​ពួក​គេ​ទាំង​ពីរ​នាក់​ជា​សិស្ស​រួម​គ្រូ​ក្នុង​ក្រុម​ជម្រើស​ជាតិ​​ឆ្នេរខ្សាច់ ហើយ​ក៏​ធ្លាប់​ប៉ះ​គ្នា​៣​ប្រកួត​​រួច​មក​ហើយ​ ដែល​កាល​នោះ​ពួកគេ​ប៉ះ​​ក្នុង​ជំនួប​មិត្តភាព​ ៤ ស្មើ ​មាន​ឈ្នះ​ទៅ​ឈ្នះ​មក ៕

ឌូក ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់