• 2020-09-21 03:52:19
  • បាល់ទះ

មកដឹងមនុស្សពិសេសម្នាក់ បង្រៀន​ស្មាត់ វិចិត្រ ឱ្យចេះលេងបាល់ទះ​

  • 2020-09-21 03:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ឮឈ្មោះ​ នួន វិចិត្រ ហៅស្មាត់ចិត្រ មិនថា​អ្នកភ្នំពេញឬ​តាម​ខេត្ត​ឡើយ ពោលអ្នកណា​ក៏​ស្គាល់​ ដ្បិត​បច្ចុប្បន្នគេ​កំពុង​ឡើងកូដ​​ខ្លាំង​ក្នុង​វិស័យ​បាល់ទះ​​។ តើស្មាត់​មាន​ដើមកំណើត មក​ពី​ខេត្ត​ស្វាយ​រៀង​​ ចេះ​លេង​បាល់​ដោយសារ​អ្នកណា?

បើផ្អែកតាម​សម្ដីកីឡាករ​មក​ពីកងអន្តរាគមន៍ទី៣ ការពារ​ ៣១១តាំងពីចុងឆ្នាំ​២០១៧ គឺគេចេះ​លេង​​​តាម​រយៈ​លោកឪពុក​របស់​គេ​ផ្ទាល់ ព្រោះឪពុកជាកីឡាករបាល់ទះ​ជម្រើសខេត្តមួយ​រូប​ដែរ។

ស្មាត់វ័យ២២ឆ្នាំ នួន វិចិត្រ បានបញ្ជាក់​ថា ៖«ដើមទងដំបូងឡើយ ដោយសារឪពុកខ្ញុំជាអ្នកលេងបាល់...គាត់ឧស្សាហ៍នាំខ្ញុំទៅកន្លែងគាត់លេងបាល់...គាត់​ឱ្យ​ខ្ញុំ​ទៅអង្គុយមើលគាត់លេង សឹងរាល់ថ្ងៃ ទៅមើលគាត់លេង ហើយក៏គាត់បង្រៀនខ្ញុំលេង...យូរៗក៏ជាប់ (ចេះលេង) អ៊ីចឹងទៅបង»។

បច្ចុប្បន្ន វិចិត្រ ជាកីឡាករបាល់ទះមួយរូប ក្នុងកងអន្តរាគមន៍ទី៣ ការពារ​ ៣១១ ដែលជាផ្នែក​មួយ​នៃ​ក្លឹប​បញ្ជាការដ្ឋាន​អង្គរក្ស មានតួនាទីជាប៉ះសេ។ យ៉ាងណាបើលេងក្នុងប្រកួតក្រៅផ្លូវការវិញ វិចិត្រ ជា​ស្មាត់ធំមិនមែនជាអ្នកប៉ះសេឡើយ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់