- 2020-09-18 06:00:00
- បាល់ទះ
អ្នកប៉ះសេ នួន វិចិត្រ៖ ចែកទៅស្អាតស្មាត់វៃដាច់ស្មាត់ល្អ ចែកអត់ដាច់ស្មាត់វៃជាប់បាំង យើងប៉ះសេអន់
- 2020-09-18 06:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប៉ះសេ នួន វិចិត្រ៖ ចែកទៅស្អាតស្មាត់វៃដាច់ស្មាត់ល្អ ចែកអត់ដាច់ស្មាត់វៃជាប់បាំង យើងប៉ះសេអន់
ចន្លោះមិនឃើញ
អ្នកប៉ះសេមកពីកងអន្តរាគមន៍ទី៣ការពារ៣១១ នួន វិចិត្រ ប្រាប់មកកាន់ Sabay កាលពីពេលថ្មីៗថា ប៉ះសេជាតួនាទីមួយពិបាក បើធៀបនឹងទួនាទីស្មាត់ ដ្បិតត្រូវចែកបាល់ឱ្យស្មាត់ទាំងអស់ផ្ដាច់ ហើយបើលើកមិនស្អាត ស្មាត់ធ្វើមិនស៊ី ច្បាស់ណាស់អ្នកប៉ះសេនឹងមានសម្ពាធច្រើន។
វិចិត្រ ពន្យល់ថា ៖«ស្មាត់មានអីពិបាកបងចាំតែផ្ដាច់...ដល់ពេលអ្នកប៉ះសេយើងត្រូវចែកបាល់ឱ្យគេ...ដល់ពេលយើងចែកទៅស្អាត ស្មាត់វៃដាច់ស្មាត់ល្អ ពេលយើងចែកអត់ដាច់ស្មាត់វៃជាប់បាំង យើងប៉ះសេអន់ហ្នឹងហើយបង»។
សម្រាប់តួនាទីប៉ះសេ និងស្មាត់ កីឡាករមកពីខេត្តស្វាយរៀងយល់ថា ស្មាត់ស្រួលជាងប៉ះសេ ប៉ុន្តែគ្រាន់តែការប្រកួតផ្លូវការក្នុងស្ថាប័ន រូបគេផ្ដាច់មិនសូវបានល្អ ទើបគ្រូបង្វឹកដាក់ឱ្យលេងតួនាទីប៉ះសេ។
វិចិត្រ បានចូលហាត់ជាអ្នកប៉ះសេនៅកងអន្តរាគមន៍ទី៣ការពារ៣១១ (ផ្នែកមួយនៅក្លឹបបញ្ជាការដ្ឋានអង្គរក្ស) ចូលជាងបីឆ្នាំហើយ បើគិតតាំងពីចុងឆ្នាំ២០១៧មក។ បើនិយាយពីការប្រកួតក្រៅផ្លូវការវិញ គេឡើងលេងតួនាទីជាស្មាត់ធំ ហើយគេបាននិងកំពុងឡើងកូដខ្លាំងណាស់ មួយរយៈចុងក្រោយនេះ៕