• 2020-07-29 04:28:44
  • បាល់ទះ

​ស្មាត់​ធំ​ គួន ម៉ុម ​ថា​ស៊ី​ក្រុម​​ ឌូក ​ផុយ​​ជំនួប​​មិត្តភាព​​រសៀល​នេះ

  • 2020-07-29 04:28:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជំនួប​ម៉ោង​ ១ រសៀល​នេះ​​រវាង​ក្រុម​បាល់ទះ​​​ដែល​មាន​ស្មាត់​ធំ គួន មុំ ​និង​​ស្មាត់​ធំ ឌូក នឹង​ធ្វើ​ឡើង​នៅ​តារាង​បាល់ទះ​វត្ត​ប្រាសាទ​​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​កម្ដៅ​សាច់ដុំ។

គួន ម៉ុម

ស្មាត់​ធំ​​ដែល​បាន​ហ្វឹកហាត់​យ៉ាង​សកម្ម​ក្នុង​ក្រុម​ជម្រើស​ជាតិ​​បាល់ទះ​កម្ពុជា​​ គួន ម៉ុម បាន​និយាយ​ថា «មាន​​សង្ឃឹម​​តើ​បង​ បោច​ទាំង​រោម​»។ ក្នុង​ជំនួប​នេះ​ដែរ ខាង​ស្មាត់ ម៉ុម មាន​ ស៊ួន ចាន់ណារ៉ូ និង​ស្មាត់ ឈរ ។ ចំណែក​ខាង​​ ឌូក មាន​ថៅកែ​គោ និង​ ម៉ាប់ ប៉ះ​សេ។

​​សូម​បញ្ជាក់​ថា ស្មាត់​ គួន ម៉ុម ជាប់​ជម្រើស​ជាតិ​លើ​ក្ដារ​ ​ខណៈ​ដែល ស្មាត់ ឌូក ជាប់​ជម្រើស​ជាតិ​ឆ្នេរ​ខ្សាច់៕

ស្មាត់ ឌូក អាវ​ក្រហម​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់