- 2020-07-02 04:37:17
- ប្រដាល់
Sitthichai ជើងខ្លាំង Kickboxing ធ្លាប់ជួបកីឡាករខ្មែរ២រូប
- 2020-07-02 04:37:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sitthichai ជើងខ្លាំង Kickboxing ធ្លាប់ជួបកីឡាករខ្មែរ២រូប
ចន្លោះមិនឃើញ
កីឡាករថៃ Sitthichai Sitsongpeenong បច្ចុប្បន្នត្រូវបានគេទទួលស្គាល់ថា ជាជើងខ្លាំងលំដាប់កំពូលមួយរូបសម្រាប់ការប្រកួតក្បាច់គុន Kickboxing។
កាលពីប៉ុន្មានខែកន្លងទៅកីឡាករមានដើមកំណើតពីខេត្តបុរីរ៉ាំបានចុះកុងត្រាជាមួយ ONE Championshipនិងកំពុងរៀបចំត្រៀមប្រកួតជាលើកដំបូងក្នុងស្ថាប័នប្រដាល់ធំជាងគេក្នុងអាស៊ីមួយនេះទល់នឹងមិត្តរួមជាតិ Superbon Banchamek នៅចុងខែកក្កដា។
យ៉ាងណារឿងរ៉ាវប្រវត្តិប្រកួតគួរឲ្យចាប់អារម្មណ៍របស់អ្នកប្រដាល់ថៃវ័យ២៨ឆ្នាំក៏ធ្លាប់ជួបជើងខ្លាំងកម្ពុជា២រូបដែរគឺ ពេជ្រ សីហា និងសេន ប៊ុនថេន។ Sitthichaiប៉ះ ពេជ្រ សីហា ក្នុងវគ្គផ្ដាច់ព្រ័ត្រ Toyota 8-Man Tournament ប្រភេទទម្ងន់៦៧គក រៀបចំក្នុងខេត្តឈុនបុរីប្រទេសថៃកាលពីឆ្នាំ២០១២។ ពេលនេះ Sitthichai ជាម្ចាស់ខ្សែក្រវាត់ឈ្នះដោយពិន្ទុ។
នៅឆ្នាំ២០១៣ Sitthichai បានជួបជើងខ្លាំងកម្ពុជាម្នាក់ទៀតគឺ សេន ប៊ុនថេន ក្នុងកម្មវិធី 1-KING ៧០គក 4.Man tournament title នាខេត្តត្រាតប្រទេសថៃ។ អ្នកទាំងពីរប្រកួតក្នុងវគ្គ Semi Final ដោយកាលនោះ Sitthichai ជាអ្នកឈ្នះ។ ប៉ុន្មានឆ្នាំចុងក្រោយ Sitthichai Sitsongpeenong ឡើងជើងជាខ្លាំង ឧស្សាហ៍លេចមុខក្នុងកម្មវិធីធំៗណាស់ ជាពិសេសធ្លាប់វាយអ្នកប្រដាល់ចិន Yi Long ឲ្យសន្លប់ទឹក២កាលពីចុងឆ្នាំ២០១៧ទៀតផង៕