- 2020-07-01 05:10:28
- ប្រដាល់
ក្មេងពិឃាដ Sitthichai ដាក់គោលដៅផ្ដួល Superbon ដើម្បីបន្ដប៉ះ Petrosyan
- 2020-07-01 05:10:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងពិឃាដ Sitthichai ដាក់គោលដៅផ្ដួល Superbon ដើម្បីបន្ដប៉ះ Petrosyan
ចន្លោះមិនឃើញ
Sitthichai Sitsongpeenong បានចុះកុងត្រាប្រកួតនៅសង្វៀន ONE ហើយកាលពីពេលកន្លងទៅ ហើយនៅថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០នេះ រូបគេនឹងឡើងសង្វៀនជាលើកដំបូង។
កីឡាករដែលគេហៅក្រៅថា ក្មេងពិឃាដនេះ នឹងត្រូវតតាំងជាមួយដៃគូចាស់ Superbon ដែលធ្លាប់ជួបគ្នា២ដងមកហើយនៅសង្វៀន Kunlun ដោយកាលនោះឈ្នះម្ដងម្នាក់។ ដោយលើកទី១ Sitthichai ឈ្នះនៅទឹក២ និងលើកទី២ Superbon ឈ្នះដោយពិន្ទុវិញ។ ដោយឡែកសម្រាប់ការប៉ះគ្នាលើកទី៣នេះ Sitthichai សង្ឃឹមថានឹងឈ្នះ ដើម្បីមានឱកាសប៉ះជាមួយកីឡាករខ្លាំងៗដទៃទៀត។
កីឡាករកើតនៅទឹកដី Buriram បានបញ្ជាក់ថាចូលសង្វៀន ONE នេះ គឺរូបគេចង់បានខ្សែក្រវាត់និងក្លាយជាកីឡាករលេខ១។ គោលដៅធំរបស់គេ គឺបានប្រកួតជាមួយ Giorgio Petrosyan ដែលកំពុងកាន់កាប់ខ្សែក្រវាត់ Kickboxing នៅ ONE ។ Sitthichai មានទំនុកចិត្តថារូបគេអាចផ្ដួលជើងខ្លាំងអ៊ីតាលីបាន ប៉ុន្តែមុនឈានដល់ប៉ះគ្នានេះ រូបគេក៏ចង់មានការប្រកួត២ទៅ៣ប្រកួតសិនដែរ នៅសង្វៀនលំដាប់អន្តរជាតិ ONE នេះ៕