- 2020-05-04 12:14:43
- ព័ត៌មាន
De Bruyne បង្ហាញពីតម្រុយចង់ចេញពី Man City ដោយសារតែបញ្ហានេះ
- 2020-05-04 12:14:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
De Bruyne បង្ហាញពីតម្រុយចង់ចេញពី Man City ដោយសារតែបញ្ហានេះ
ចន្លោះមិនឃើញ
ខ្សែបម្រើបែលហ្សិក Kevin De Bruyne បានទម្លាយប្រាប់សារព័ត៌មានកាលពីពេលថ្មីៗនេះថា ខ្លួននឹងពិនិត្យមើលលទ្ធភាពក្នុងការបន្តនៅជាមួយក្លឹប Manchester City ក្រោយពេលការសម្រេចព្យួរក្លឹបអង់គ្លេសនេះពីព្រឹត្តិការណ៍ UEFA Champions League ចូលជាធរមាន។
កីឡាកររូបនេះបានលើកឡើងថា៖ " ពេលការសម្រេចផ្លូវការចេញមក ខ្ញុំនឹងគិតគូរឡើងវិញគ្រប់យ៉ាងហើយ។ ២ ឆ្នាំយូរណាស់ ប៉ុន្តែបើមួយឆ្នាំ ខ្ញុំអាចនឹងបន្តនៅទៀត អញ្ចឹងហើយយើងមានតែចាំមើលទាំងអស់គ្នា " ។
De Bruyne បានបន្តថា៖ " ខាងក្លឹបបានប្រាប់យើងថា គេនឹងប្ដឹងតវ៉ា ហើយពួកគេសង្ឃឹម ១០០% ថានឹងឈ្នះ។ ដោយសារតែរឿងនេះហើយ ទើបខ្ញុំបន្តចាំមើលតទៅទៀត ខ្ញុំជឿលើក្រុមខ្ញុំ " ។
គួរបញ្ជាក់ផងដែរថា UEFA បានសម្រេចព្យួរ Manchester City មិនឲ្យលេងក្នុងកម្មវិធី UEFA Champions League រយៈពេល ២ឆ្នាំ ដោយសារតែក្លឹបនេះល្មើសនឹងច្បាប់ហិរញ្ញវត្ថុ Fair Play។ ភ្លាមៗនោះ ក្លឹបបានដាក់ប្ដឹងតវ៉ាហើយ៕