• 2020-01-13 08:36:13
  • បាល់ទះ

លោក​ ស៊ុំ វណ្ណា ប្រាប់ពីមូលហេតុយកកីឡាករ​បរទេសពីក្លឹបផ្សេង មិនយកពីក្រៅប្រទេស

  • 2020-01-13 08:36:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ក្លឹប​ផ្សេងៗ​នៅ​ក្នុង​លីគ​កំពូល​កម្ពុជា​កំពុង​​ស្វែង​រក​កីឡាករ​ដើម្បី​មក​ពង្រឹង​​ក្លឹប​របស់​ខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០នេះ ​ក្លឹប​​បាល់ទាត់​ភ្នំពេញ​ក្រោន​ក៏ដូច​ជា​ក្លឹប​បាល់ទាត់​ដទៃ​ផង​ដែរ​ តែ​ក្លឹប​មួយ​នេះ​ពេញ​ចិត្ត​​​​​កីឡាករ​បរទេស​ក្នុង​ស្រុក​ជា​ជាង​កីឡាករ​បរទេស​​ក្រៅ​ស្រុក​។

​​គ្រូ​បង្វឹក​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន​លោក​ ស៊ុំ វណ្ណា បាន​បង្ហើប​ប្រាប់​ពី​មូលហេតុ​ថា៖ «ការ​ត្រៀម​របស់​យើង​សម្រាប់​ MCL 2020 គឺ​ខ្លី។ ដូច្នេះ ​ប្រ​សិន​បើ​យើង​យក​កីឡាករ​ថ្មី​ពី​ខាង​ក្រៅ​យើង​គិត​ថា​ការ​សម្រប​សម្រួល​សីតុណ្ហភាព​​ បរិយាកាស​ ការ​ស្នាក់នៅ និង​ការ​ហូបចុក​របស់​គាត់​ គឺ​មិន​សមស្រប​សម្រាប់​គាត់​។ អីចឹង​ពួក​គាត់​មក​អាច​ ២ ទៅ៣ ខែ​ទើប​អាច​សម្របសម្រួល​បាន​ហើយ​ពួក​គាត់​មក​ឈឺ របួស ធ្វើ​ឲ្យ​បាត់បង់​ការ​ហ្វឹកហាត់​ដល់​ចូល​លេង​លីគ​ធ្វើ​ឲ្យ​បាត់បង់​ការ​ប្រកួត​ ចឹង​គឺ​ធ្វើ​ឲ្យ​បាត់បង់​ពី​អ្វី​ដែល​យើង​ចង់​បាន​ពី​កីឡាករ​ដែល​យើង​នាំ​ចូល​​​​​​»។

គ្រូ​បង្វឹក​រូប​នេះ​បន្ថែម​ទៀត​ថា​ដូច្នេះ​ហើយ ទើបលោក​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​កីឡាករ​បរទេស​ដែល​លេង​នៅ​ក្នុង​ក្លឹប​ផ្សេងៗ​ យក​មក​តម្រូវ​ទៅ​តាម​តួនាទី​និង​តម្រូវ​ការ​សម្រាប់​ឆ្នាំ​២០២០ ដោយ​សារ​តែ​ពួក​គេរស់​នៅ​​ទីនេះ​ស្រាប់​ លេង​នៅ​ទី​នេះ​ស្រាប់​អីចឹង​ងាយ​ស្រួល​ក្នុង​ការ​បញ្ចូល​ពួក​គេជា​មួយ​ក្រុមតែម្ដង​​​។

រំលឹក​ដែរ​ថា ក្នុង​រដូវ​កាល​ថ្មី​ឆ្នាំ​ ២០២០​នេះ ក្លឹប​បាល់ទាត់​អាជីព​មុន​ដំបូង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មួយ​នេះ បាន​យក​កីឡាករ​បរទេស​ចំនួន​៥នាក់​ហើយ​មាន​ដូចជា៖

  • Paul Omogba អតីត​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប​បាល់ទាត់​ណាហ្គា​
  • Andreas Nieto ខ្សែ​ប្រ​យុទ្ធ​មក​ពី​កូឡុំប៊ី
  • Paulo Victor ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​បន្ត​កុង​ត្រា​ពី​រដូវ​កាល់មុន
  • Masaaki Ideguchi អតីត​ខ្សែ​បម្រើ​របស់​វិសាខា​
  • Okereke Timothy Chimerie អតីតខ្សែ​ប្រយុទ្ធ​របស់​អង្គរថាយហ្គឺរ​នៅ​រដូវ​កាល​មុន

អត្ថបទ៖ Yorn Sovieth

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី