• 2019-11-29 03:02:40
  • បាល់ទះ

ស៊ីហ្គេម៖ កម្ពុជា បើក​ឆាក​ប្រកួត​បាល់ទះ​ឆ្នេរខ្សាច់ រសៀល​នេះហើយ!

  • 2019-11-29 03:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា នឹង​ត្រូវ​ចាប់ផ្ដើម​ប្រកួត​ក្នុង​ប្រភេទ​កីឡា​ទី២ របស់​ខ្លួន នៅ​ស៊ីហ្គេម ២០១៩ នា​ថ្ងៃទី២៩ ខែវិច្ឆិកានេះហើយ គឺ​ប្រភេទ​កីឡា​បាល់ទះ​ឆ្នេរខ្សាច់ (ផ្នែក​បុរស) ដោយ​ត្រូវ​ជួប​ក្រុម​សិង្ហបុរី វេលា​ម៉ោង ១រសៀល​ (ម៉ោង​នៅ​កម្ពុជា)។

កីឡាករ​ទាំង ២រូប​របស់​កម្ពុជា គឺ​កីឡាករ​ជុក សោភា (ហៅស្មាត់ឌូក) និង​កីឡាករ ធី ម៉េងហួង។

កីឡាករជុក សោភា (ស្ដាំ) និង​កីឡាករ ធី ម៉េងហួង (រូបភាព៖ FB Page Cambodia SEA GAMES 2023)

ការប្រកួត​នេះ គឺស្ថិត​ក្នុង​ពូល B ដែល​រួម​មាន​ក្រុម​ខ្លាំង ២ផ្សេងទៀត គឺម៉ាឡេស៊ី និងឥណ្ឌូណេស៊ី។

កម្មវិធីប្រកួតបាល់ទាត់ឆ្នេរខ្សាច់

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់