- 2018-02-28 08:48:03
- បាល់ទះ
ដឹងទេកីឡាបាល់ទះ មានប្រភពដើមចេញពីណាមក?
- 2018-02-28 08:48:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងទេកីឡាបាល់ទះ មានប្រភពដើមចេញពីណាមក?
ចន្លោះមិនឃើញ
បាល់ទះ ( Volleyball ) ជាប្រភេទកីឡាករពេញនិយមមួយបែបក្នុងពិភពលោក។ ក្នុងការប្រកួតកម្មវិធីធំៗដូចជា អូឡាំពិក ស៊ីហ្គេម ក៏បានដាក់បញ្ចូលកីឡាករនេះដើម្បីដណ្ដើមមេដាយផងដែរ។ ចុះកីឡានេះមានប្រភពចេញពីណាមក?
បាល់ទះដំបូងមិនមែនឈ្មោះ Volleyball ទេគឺគេហៅថា Mintonette បានបង្កើតឡើងនៅឆ្នាំ១៨៩៥ ដោយលោក William G. Morgan ជនជាតិអាមេរិក។ Morgan ដែលបានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Springfield College of the YMCA ច្នៃកីឡានេះឡើងដើម្បីរួមបញ្ចូលជាមួយកីឡា៤ប្រភេទទៀតរួមមាន បាល់បោះ (Basketball), Baseball, វាយកូនបាល់ (Tennis) និង Handball។
William G. Morgan ក៏ជាមនុស្សដំបូងបង្កើយច្បាប់នៃបាល់ទះ ដោយពេលនោះសំណាញ់មានកម្ពស់១,៩៨ម៉ែត្រ ទីលានទំហំ ៧,៦ម x ១៥,២ម ចំណែកចំនួនអ្នកលេងអាចលេងបានច្រើននាក់ ហើយអាចប៉ះប៉ុន្មានបាល់ក៏បានមុនពេល បោះទៅគូប្រកួត។ បន្ទាប់ពីមានការអង្កេតរួចរាល់ បាល់ទះត្រូវបានគេយកទៅលេងជាផ្លូវការដំបូងនៅឆ្នាំ១៨៩៦ នៅសាលា International YMCA Training School ។ ចាប់ពេលនោះមកកីឡានេះត្រូវបានគេប្ដូរឈ្មោះជា Volleyball វិញ។
យ៉ាងនេះក្ដី នាពេលបច្ចុប្បន្ន បាល់ទះត្រូវបានប្ដូរច្បាប់លេងជាច្រើន។ ក្នុងនោះទីលានប្ដូរមកលេងទំហំ៩មx ១៨ម កម្ពស់សំណាញ់២,៤៣ម សម្រាប់បុរស និងនារី២,២៤ម។ ឯចំនួនអ្នកលេងមានត្រឹម៦នាក់ និងអាចប៉ះបាល់បាន៣ប៉ះ មិនអាចប៉ះសេរីដូចឆ្នាំ១៨៩៦ទេ។ បាល់ទះចែកជា២ប្រភេទគឺ Indoor និង Outdoor។ Indoor គេលេងក្នុងសាល ដែលមួយក្រុមមានគ្នា៦នាក់ ឯ Outdoor លេងលើខ្សាច់(មួយក្រុមមាន២នាក់)និងស្មៅ(អាចមាន៦នាក់ចុះក្រោម)៕