• 2017-11-29 03:44:38
  • ព័ត៌មាន

ឈួង​ រ៉ៃយា​ ប្រើ​ពេល​១ឆ្នាំ​កន្លះ​ទើប​បាន​សាច់ដុំ​ស្អាត​រហូត​ឈ្នះ​មេដាយ​មាស​ដូច​នេះ

  • 2017-11-29 03:44:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​មេដាយ​មាស​កាយ​វប្បកម្ម​ជាតិ​ឆ្នាំ​ ២០១៧​ ឈួង​ រ៉ៃយា​ ប្រើ​រយៈ​ប្រហែល​ជា​១ឆ្នាំ​កន្លះ​ ក្នុង​ការ​ហ្វឹកហាត់​ទម្រាំ​បាន​សាច់ដុំ​ស្អាត​ និង​ឈ្នះ​បាន​មេដាយ​ដូច​នេះ។​

កីឡាករ​ ឈួង​ រ៉ៃយា​

កីឡាករ​ ឈួង​ រ៉ៃយា​ បាន​ឲ្យ​ដឹង​ថា​ កីឡា​កាយ​វប្បកម្ម​នេះ​គឺ​ជា​កីឡា​ដែល​ពិបាក​មួយ​ ត្រូវ​ខំប្រឹង​តស៊ូ​ ព្យាយាម​គ្រប់​បែប​យ៉ាង​ទើប​អាច​សម្រេច​បំណង​បាន​ បើ​មិន​ដូច្នេះ​ទេ​គឺ​មិន​អាច​ទទួល​បាន​ជោគជ័យ​នេះ​ទេ។​

បុរស​វ័យ​២៨ឆ្នាំ​រូប​នេះ​បន្ត​ថា​ ទម្រាំ​សម្រេច​ក្ដី​ស្រមៃ​ក្លាយ​ជា​ម្ចាស់​មេដាយ​មាស​ដូច​នេះ​ វា​ប្រើ​រយៈ​ពេល​យូរ​ ហើយ​លោក​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ​ឆ្នាំ​ ២០១៧​នេះ​ នៅ​ពេល​ខាង​មុន​នឹង​ខំប្រឹង​បន្ថែម​ទៀត​ដើម្បី​បាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ឆាក​អន្តរជាតិ​បន្ត​ទៀត។​

កីឡាករ ឈួង រ៉ៃយ៉ា កណ្ដាលគេ

ឈួង​ រ៉ៃយា​ ជា​ម្ចាស់​មេដាយ​មាស​កីឡា​កាយ​វប្បកម្ម​ក្នុង​ប្រភេទ​ទម្ងន់​ ៧៥-៨០​គីឡូក្រាម​ ក្នុង​កម្មវិធី​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​២០១៧​កន្លង​ទៅ​នេះ​ ហើយ​កីឡាករ​រូប​នេះ​ក៏​ឈ្នះ​ពាន​រង្វាន់​ Mr.MFiT​ ក្នុង​ចំណោម​ម្ចាស់​មេដាយ​មាស​៤ប្រភេទ​ផ្សេង​ទៀត​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់